នូ ឧសភា បញ្ជាក់​ថា ដល់​វេលា​មួយលោក​នឹង​ងាក​ចេញ​ពី​ការ​សម្ដែង!

  • 2020-08-12 08:22:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ

តារា​សម្ដែង និង​ម៉ូដែល លោក នូ ឧសភា ប្រាថ្នា​ចង់​ក្លាយ​ជា​តារា​ចម្រៀង​ល្បីឈ្មោះ​មួយ​រូប​តាំង​ពី​មុន​ពេល​ដែល​លោក​ឈាន​ជើង​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ។ ប៉ុន្តែ​អ្វី​ដែល​លោក​ទទួល​បាន​នៅ​ពេល​នេះ គឺ​ខុស​ស្រឡះ​ពី​អ្វី​ដែល​លោក​បាន​ប៉ង។

តារា​ប្រុស​ថ្គាម​ខ្លា និង​មាន​រាង​ខ្ពស់​ស្រឡះ នូ ឧសភា បាន​ប្រាប់ Sabay ក្នុង​ឱកាស​ដែល​លោក​ចូល​រួម​ក្នុង​ពិធី​ក្រុង​ពាលី​ដើម្បី​ថត​រឿង​មួយ​របស់​លោក​នៅ​ស្ថានីយ​ទូរទស្សន៍ ភី អិន អិន ថា តាម​ពិត​តារា​ចម្រៀង គឺ​ជា​ក្ដី​ប្រាថ្នា​តែមួយគត់របស់​លោក ហើយ​លោក​នឹង​ក្រឡាស់​ខ្លួន​ពី​អាជីព​សម្ដែង ទៅ​ជា​តារា​ចម្រៀង​នៅ​ពេល​ណា​មួយ។

នូ ឧសភា៖"រូបរាង​ខ្ញុំ​មាន​អំណោយ​ផល ទើប​ខ្ញុំ​ចូល​ជា​ម៉ូដែល​សិន តែ​យើង​នៅ​បន្ត​ផលិត​ចម្រៀង​ ដោយ​មាន​ផលិតកម្ម​ផ្សេង​ៗ​យក​បទ​ចម្រៀង​យើង​ប្រើ ហើយ​ខ្ញុំ​ក៏​ធ្វើ​បទ​ចម្រៀង​ដាក់​នៅ​ក្នុង​រឿង​បន្ថែម​ទៀតដែរ។ ដល់​ពេល​មាន​ការ​គាំទ្រ​ច្រើន ខ្ញុំ​នឹង​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ចម្រៀង​វិញ​ម្ដង"។

បច្ចុប្បន្ន​តារា​សម្ដែង និង​ម៉ូដែល នូ ឧសភា ក៏​មាន​ទីផ្សារ​ខ្លាំង​ណាស់​ដែរ​ក្នុង​ការ​ច្រៀង​តាម​កម្មវិធី​ផ្សេងៗ​បន្ថែម​លើ​អាជីព​សម្ដែង។ អ្នក​គាំទ្រ​របស់​លោក​ខ្លះ បាន​ពេញចិត្ត​នឹង​សំនៀង​របស់​លោក​ជាង​ការ​សម្ដែង ហើយ​បទ​ដែល​ថ្ពក់​ចិត្ដ​អ្នក​ស្ដាប់ ជា​ពិសេស​មិត្ដ​យុវវ័យ​នារយៈពេលចុង​ក្រោយ​នេះ​ គឺប្រភេទបទ​មនោសញ្ចេតនា​មួយ​ចំនួន​ដូច​ជា៖

បទ"ព្រងើយ" បទ"ច្រណែន​អ្នក​ចាស់" និង​បទ"អ្នក​ខាង​នេះ នឹក​អ្នក​ខាង​នោះ"ជាដើម៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ