រកឃើញអ្នកឈ្នះរង្វាន់ក្នុងការប្រកួតហ្គេម Valorant Tournament ហើយ!

  • 2020-08-12 23:19:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន ASUS បានសហការគ្នាជាមួយនឹងលោក ឆេង សុភ័ក្រ្ត ដែលអ្នកគ្រប់គ្នាស្គាល់គាត់ថា ពូជ្រួញ ឬ រៀនថតនោះ បានបង្កើតកម្មវិធីការប្រកួតកីឡាអេឡិចត្រូនិចមួយគឺ Valorant Tournament។ កម្មវិធីនេះផងដែរត្រូវបានគាំទ្រជាផ្លូវការណ៍ពីសហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា E-Sports Federation Cambodia។ គោលបំណងនៃការបង្កើតកម្មវិធីនេះឡើង គឺដើម្បីជួយលើកស្ទួយដល់វិស័យកីឡាអេឡិចត្រូនិចនៅក្នុងស្រុកឲ្យកាន់តែប្រសើរឡើង។

ជ័យលាភីទី១

កាលពីថ្ងៃទី៨ ខែសីហា កន្លងផុតទៅ ក្រុមហ៊ុន ASUS និង លោក ឆេង សុភ័ក្រ្តក៏បានរកឃើញអ្នកឈ្នះការប្រកួត ហើយក៏បានរៀបចំកម្មវិធីប្រគល់រង្វាន់នៅហាងកាហ្វេ EFC ដោយមានរង្វាន់សរុបទាំងអស់គឺ ៨ ០០០ ០០០ លានរៀល។ ក្រុមដែលឈ្នះទាំងអស់គឺមាន៣ក្រុម ដោយក្រុមដែលទទួលបានជ័យលាភីទី១ឈ្មោះ Max ទទួលបានទឹកប្រាក់សរុប ២ ០០០ ០០០លានរៀល ជាមួយនឹងកាស ROG Delta Core និង mouse ម៉ូឌែល ROG Gladius 2 Core ទាំងអស់៥ឆុតសម្រាប់សមាជិកនិមួយៗ។

ជ័យលាភីទី២

រីឯក្រុមដែលទទួលជ័យលាភីទី២ឈ្មោះ Elyx Clan ទទួលបានទឹកប្រាក់ចំនួន ១ ២០០ ០០០លានរៀល ជាមួយនឹងកាសម៉ូឌែល ASUS TUF Gaming H5 និង mouse ម៉ូឌែល ROG Gladius 2 Core ទាំងអស់៥ឆុតសម្រាប់សមាជិកនីមួយៗ។

ជ័យលាភីទី៣

ក្រុមចុងក្រោយដែលទទួលបានជ័យលាភីទី៣ឈ្មោះ Galaxy ទទួលបានទឹកប្រាក់ ៨០០ ០០០សែនរៀល ជាមួយនឹងកាសរបស់ ASUS ម៉ូឌែល TUF Gaming H5 និង mouse ម៉ូឌែល P304 TUF Gaming M5 ចំនួន៥ឈុតសម្រាប់សមាជិកនីមួយៗ។

ក្រុមហ៊ុន ASUS ក៏មានគម្រោងផ្សេងៗទៀតនៅថ្ងៃអនាគត ដើម្បីជាចំណែកមួយចូលរួមលើកស្ទួយ ក៏ដូចជាគាំទ្រវិស័យកីឡាអេឡិចត្រូនិចនៅប្រទេសកម្ពុជាឲ្យមានឈ្មោះបោះសម្លេងដូចប្រទេសដទៃ និងជាពិសេសប្រទេសជិតខាងផងដែរ៕

អត្ថបទពេញនិយម