New Zealand បិទទីក្រុង បន្ទាប់ពីមានករណីឆ្លងវីរុសក្នុងស្រុកលើកដំបូងជាង១០០ថ្ងៃ
- 2020-08-13 01:13:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
New Zealand បិទទីក្រុង បន្ទាប់ពីមានករណីឆ្លងវីរុសក្នុងស្រុកលើកដំបូងជាង១០០ថ្ងៃ
ចន្លោះមិនឃើញ
នូវែលសេឡង់ ឬ New Zealand បានប្រកាសបិទទីក្រុង Auckland ដែលជាទីក្រុងធំបំផុតរបស់ខ្លួន បន្ទាប់ពីករណីឆ្លងវីរុសថ្មីចំនួន៤នាក់ត្រូវបានរកឃើញនៅទីក្រុងនេះ។
នេះគឺជាករណីឆ្លងក្នុងស្រុកលើកដំបូងបន្ទាប់ពីមិនមានករណីឆ្លងអស់រយៈពេល១០២ថ្ងៃរបស់ប្រទេសដែនកោះមួយនេះ។ នាយករដ្ឋមន្ត្រី Jacinda Ardern បាននិយាយថា ទីក្រុង Auckland នឹងត្រូវបិទក្នុងវិធានការតឹងរឹងកម្រិត៣ ហើយប្រជាជនត្រូវនៅឆ្ងាយពីកន្លែងធ្វើការនិងសាលារៀន និងការជួបជុំគ្នាច្រើនជាង១០ នាក់ត្រូវបានហាមឃាត់។
ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា មនុស្ស៤នាក់ដែលបានឆ្លងវីរុសកូវីដ១៩គឺនៅក្នុងគ្រួសារមួយ ។ ពួកគេមិនបានធ្វើដំណើរជាអន្តរជាតិទេ។ សមាជិកមួយចំនួននៃគ្រួសារនេះត្រូវបានធ្វើតេស្តហើយមានការតាមរកអ្នកដែលមានទំនាក់ទំនង៕