សូមថែរក្សាសុខភាព ! ព្រឹកនេះ រកឃើញករណីកូវីដ១៩ ចំនួន៤នាក់ទៀត

  • 2020-08-13 01:39:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលប្រកាសរកឃើញករណីថ្មីចំនួន៤នាក់ វិជ្ជមានកូវីដ១៩ ហើយព្យាបាលជាសះស្បើយចំនួន ៣នាក់។

លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល

ក្រសួងបានបញ្ជាក់ថា ក្នុងចំណោម៤នាក់ គឺមាន៣នាក់ គឺ៖

  • ជាបុរសជនជាតិខ្មែរ អាយុ២៦ឆ្នាំ នៅខណ្ឌសែនសុខ រាជធានីភ្នំពេញ
  • បុរសអាយុ ៣០ឆ្នាំ រស់នៅក្រុងសៀមរាប ខេត្តសៀមរាប
  • បុរសអាយុ ៣០ ឆ្នាំ រស់នៅស្រុកសំពៅលូន ខេត្តបាត់ដំបង។

បុរសទាំង៣នាក់ខាងលើ បានធ្វើចត្តាឡីស័កនៅមណ្ឌលហ្វឹកហ្វឺន និងបញ្ជូនសារ ក្នុងខេត្តកំពង់ស្ពឺ និងជាអ្នកធ្វើដំណើរតាមជើងហោះហើរមកពីប្រទេសរុស្ស៊ី ដែលបានបន្ដជើងហោះហើរ នៅប្រទេសម៉ាឡេស៊ី មកដល់កម្ពុជា នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២០។

ចំណែក១នាក់ទៀត គឺជាបុរសអាយុ ២៧ឆ្នាំ មានអាស័យដ្ឋានស្នាក់នៅភូមិអំពិល ឃុំប៉ឹស១ ស្រុកក្រូចឆ្មារខេត្តត្បូងឃ្មុំ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូណេស៊ី តាមជើងហោះហើរ មកដល់កម្ពុជានៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២០។ លទ្ធផលវិភាគវត្ថុសំណាកតេស្តលើកទី០៥ របស់គាត់ទទួលបានលទ្ធផលវិជ្ជមានវីរុសកូវីដ១៩ នៅថ្ងៃទី ១២ ខែសីហា ឆ្នាំ២០២០ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យព្រះនរោត្តមសីហនុ ត្បូងឃ្មុំ (ក្រុងសួង)៕

ប្រទេសកម្ពុជាបានរកឃើញអ្នកជំងឺកូវីដ១៩ សរុបចំនួន ២៧២នាក់ ក្នុងនោះព្យាបាលជាសះស្បើយបានចំនួន ២២៣នាក់ និង អ្នកសម្រាកព្យាបាលជំងឺកូវីដ១៩នៅមន្ទីរពេទ្យ សរុបចំនួន ៤៩នាក់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា

អត្ថបទពេញនិយម