បង្ហាញ​មុខ​កីឡាករ Barcelona ដែល​ឆ្លង​ជំងឺ​កូវីដ-១៩

  • 2020-08-13 02:51:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ Jean-Clair Todibo ត្រូវ​បាន​បញ្ជាក់​ថា ជា​កីឡាករ Barcelona ដែល​តេស្ដ​រក​ឃើញ​ជំងឺ​កូវីដ-១៩ ហើយ​បច្ចុប្បន្ន​កំពុង​ដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក។

Barcelona ត្រូវ​មាន​កាលវិភាគ​​ជួប​ជាមួយ​ Bayern Munich ក្នុង​ពាន​រង្វាន់ Champions League វគ្គ​៨​ក្រុម​ចុងក្រោយ​នៅ​ថ្ងៃ​សុក្រ​ស្អែក​នេះ។ ក្រុម​យក្ស​របស់​អេស្ប៉ាញ​មួយ​នេះ​បាន​​ពី​ករណី​កីឡាករ​របស់​ខ្លួន​ឆ្លង​ជំងឺ​កាល​ពី​ម្សិលមិញ ប៉ុន្តែ​មិន​បាន​បង្ហាញ​ឈ្មោះ​ទេ។

តែ​ពេល​នេះ Todibo បាន​ប្រកាស​ខ្លួន​ឯង​លើ​បណ្ដាញ​សង្គម​ Twitter ថា គេ​ជា​កីឡាករ​ Barca ដែល​​កើត​កូវីដ-១៩។ គេ​បាន​សរសេរ​ថា៖​ “សួស្ដី​អ្នក​ទាំង​អស់​គ្នា ខ្ញុំ​ចង់​បញ្ជាក់​ប្រាប់​អ្នក​ទាំង​អស់​គ្នា​ថា ខ្ញុំ​បាន​តេស្ដ​វិជ្ជមាន​កូវីដ-១៩ តែ​ខ្ញុំ​​មិន​អី​ទេ”។

Barcelona នឹង​ត្រូវ​លេង​ជាមួយ Bayern យប់​ថ្ងៃ​សុក្រ​ម៉ោង​២:០០​នាទី​រំលង​អាធ្រាត្រ​ ក្នុង​វគ្គ​៨​ក្រុម​​ចុងក្រោយ Champions League៕​

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ