ធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម ឥឡូវនេះ មានជាភាសាចិនហើយ
- 2020-08-13 03:07:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម ឥឡូវនេះ មានជាភាសាចិនហើយ
ចន្លោះមិនឃើញ
ធនាគារ ABA ដាក់ដំណើរការជាភាសាចិន នូវធនាគារអនឡាញសម្រាប់អាជីវកម្មដ៏ពេញនិយមរបស់ខ្លួន (IBB) ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៅក្នុងចំណែកទីផ្សារមួយនេះ។ បន្ទាប់ពីការដំឡើងសមត្ថភាពប្រព័ន្ធនេះ ធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម មានជាបីភាសា គឺភាសាខ្មែរ អង់គ្លេស និងចិន។
ជាមួយធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម ក្រុមហ៊ុនគ្រប់ធុន និងគ្រប់ប្រភេទអាចទទួលបានមធ្យោបាយកាន់តែល្អក្នុងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ខ្លួនបាន 24/7 ដោយងាយស្រួល តាមរយៈសេវាហិរញ្ញវត្ថុទំលំទូលាយ ដូចជា៖
ការត្រួតពិនិត្យតាមពេលវេលាជាក់ស្តែងនូវសមតុល្យគណនី
ការបើកប្រាក់ខែ
ការផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស
ការដំណើរការប្រតិបត្តិការច្រើនក្នុងពេលដំណាលគ្នា
ការទូទាត់វិក្កយបត្រ
ការផ្តល់សញ្ញា និងសារជូនដំណឹង
វិធាននៃការអនុញ្ញាតរបស់ក្រុមហ៊ុន
ការដាក់បញ្ចូលគ្នាដោយងាយស្រួលជាមួយនឹងប្រព័ន្ធ ERP និងប្រព័ន្ធផ្សេងៗជាច្រើនទៀត
ការចូលប្រើប្រាស់ប្រព័ន្ធនេះត្រូវបានការពារដោយការផ្ទៀងផ្ទាត់ពីរកត្តា ហើយការចូលប្រើប្រាស់ផ្នែករដ្ឋបាលអាចកំណត់ឲ្យអ្នកប្រើប្រាស់ពាក់ព័ន្ធស្របតាមកម្រិតសិទ្ធិរបស់ពួកគេ។ សេវានេះមាន 24/7 ដូច្នេះ ការអនុញ្ញាតប្រតិបត្តិការអាចធ្វើឡើង នៅក្នុងតំបន់ពេលវេលាផ្សេងៗគ្នា ឬអំឡុងពេលការធ្វើដំណើរធ្វើអាជីវកម្មបាន។
ការប្រើប្រាស់ធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម គឺមិនគិតថ្លៃសេវាទេ។
លោក ឈន ម៉ង់ឌី ប្រធាននាយកដ្ឋានសេវាធនាគារអាជីវកម្មនៃធនាគារ ABA មានប្រសាសន៍ទាក់ទងនឹងការដំឡើងសមត្ថភាពប្រព័ន្ធនេះថា “ការផ្តល់ជូននូវសេវាធនាគារអនឡាញសម្រាប់អាជីវកម្មដ៏ទំនើបរបស់យើងជាភាសាចិន ពិតជាសេវាកម្មបន្ថែមលើគុណតម្លៃក្នុងការឆ្លើយតបនឹងកំណើននៃចំណងទ្វេភាគីរវាងប្រទេសកម្ពុជា និងចិន ព្រមទាំងការបន្តកំណើននូវចំនួនសហគ្រិនជនជាតិចិន និងក្រុមហ៊ុនធំៗដែលបានវិនិយោគប្រកបដោយទំនុកចិត្ត នៅព្រះរាជាណាចក្រកម្ពុជា។”
លោក ឈន ម៉ង់ឌី មានប្រសាសន៍បន្ថែមទៀតថា “ដើម្បីគាំទ្រអតិថិជន ធនាគារនឹងរៀបចំសិក្ខាសាលាតាមអ៊ីនធឺណិតអំពីស៊េរី “របៀបប្រើប្រាស់” ជាភាសាចិន ដើម្បីឲ្យការប្រើប្រាស់សេវាធនាគារអនឡាញសម្រាប់អាជីវកម្មមានភាពល្អឥតខ្ចោះ និងងាយស្រួលសម្រាប់វិនិយោគិនជនជាតិចិន។”
សម្រាប់ព័ត៌មានបន្ថែមអំពីធនាគារអនឡាញ ABA សម្រាប់អាជីវកម្ម សូមចុចត្រង់នេះ និងអាចទាក់ទងផ្នែកទំនាក់ទំនងអតិថិជនតាមរយៈ 023 925 333 ឬផ្ញើសារមកកាន់ធនាគារតាមអ៊ីមែល ibankingforbusiness@ababank.com ៕