ជិត​ ៩០% នៃវីដេអូបង្ហោះលើ YouTube មានអ្នកមើលមិនដល់ ១ពាន់ដង

  • 2020-08-13 03:21:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា​ YouTube គឺ​ជា​បណ្ដាញ​វីដេអូ​ដ៏​ធំ​ជាង​គេ​ក្នុង​លោក​មួយ ដែល​មាន​​ចំនួន​ទស្សនា​ប្រចាំ​ថ្ងៃ​រហូត​ដល់​ខ្ទង់​ ៥​ពាន់​លាន​ដង​មែន ប៉ុន្តែ​របាយការណ៍​ថ្មី​មួយ​បាន​បង្ហាញ​ថា​ជិត​​ ៩០% នៃ​វីដេអូ​ដែល​បង្ហោះ​លើ YouTube មាន​ចំនួន​ទស្សនា​មិន​ដល់ ១​ពាន់​ដង​នោះ​ទេ។

តួ​លេខ​នេះ​គឺ​បាន​​ពី​ការ​វិភាគ​​លើ​សកម្មភាព​លើ​បណ្ដាញ​ YouTube ក្នុង​ឆ្នាំ ២០១៩ ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន​ស្រាវជ្រាវ​សេវាកម្ម​អនឡាញ​ឈ្មោះ​ថា Pex។ ​​​ក្នុង​នោះ​ដែរ​គេ​រក​ឃើញ​ថា​មាន​​គណនី​តិច​បំផុត​ដែល​​រក​ចំនួន​ទស្សនា​បាន​ជា​មធ្យម​​ ១០​ម៉ឺន​ដង​ក្នុង​មួយ​វីដេអូ ហើយ​នៅ​ឆ្នាំ ២០១៩ វីដេអូ​ដែល​បង្ហោះ​លើ YouTube ​មាន​ត្រឹម ០,៧៧% ប៉ុណ្ណោះ​ដែល​មាន​ចំនួន​ទស្សនា​ ១០​ម៉ឺន​ដង។

គួរ​ដឹង​ដែរ​ថា​វីដេអូ​​បទ​ចម្រៀង​ជា​ផ្នែក​ដែល​មាន​ចំនួន​ទស្សនា​បាន​ច្រើន​ជាង​គេ​កាល​ពី​ឆ្នាំ ២០១៩ ចំណែក​វីដេអូ​ហ្គេម​វិញ​ជា​ប្រភេទ​វីដេអូ​ដែល​គេ​បាន​បង្ហោះ​លើ YouTube ច្រើន​ជាង​គេ ប៉ុន្តែ​ចំនួន​ទស្សនា​មាន​តិច​ជាង​ប្រភេទ​វីដេអូ​ផ្សេងៗ​ទៀត៕​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង