ម្នាក់ណាមានទ្រព្យ ១ពាន់លានដុល្លារនៅអាយុតិចជាងគេ?

  • 2020-08-18 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កាល​ពី​ថ្មីៗ​នេះ​ លោក Tim Cook បាន​ក្លាយ​ជា​បុគ្គល​បច្ចេកវិទ្យា​ម្នាក់​ទៀត​ដែល​មាន​​ឈ្មោះ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ខ្ទង់​ពាន់​លាន​ដុល្លារ ខណៈ​ដែល​តម្លៃ​ទីផ្សារ​របស់ Apple ​​ត្រៀម​នឹង​កើន​ឡើង​ដល់​ខ្ទង់ ២​ទ្រីលាន​ដុល្លារ។ ត​ទៅ​នេះ​មក​តាម​ដាន​ថា​បុគ្គល​បច្ចេកវិទ្យា​ណា​អាច​សាក​ទ្រព្យ​សម្បត្តិ​បាន​ ១​ពាន់​លាន​ដុល្លារ​​នៅ​អាយុ​តិច​ជាង​គេ ៖

លោក Tim Cook

លោក Tim Cook ក្លាយជា​មហាសេដ្ឋីពាន់លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ២០២០ នេះ ដែល​លោក​មាន​វ័យ​ ៥៩​ឆ្នាំ។

លោក Larry Ellison

លោក Larry Ellison អ្នក​បង្កើត​ក្រុមហ៊ុន Oracle ៖ ក្លាយ​ជា​មហាសេដ្ឋី​ពាន់​លាន​នៅ​​ឆ្នាំ ១៩៩៣ ពេល​លោក​មាន​វ័យ ៤៩​ឆ្នាំ ហើយ​បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៧១,៤​ពាន់​លាន​ដុល្លារ។

លោក Elon Musk

លោក Elon Musk អ្នក​បង្កើត​ក្រុមហ៊ុន PayPal, Tesla Motors និង SpaceX ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​នៅ​ឆ្នាំ ២០១២ ពេល​មាន​អាយុ ៤១​ឆ្នាំ ហើយ​បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៦៨​ពាន់​លាន​ដុល្លារ។

លោក Jeff Bezos

លោក Jeff Bezos អ្នក​បង្កើត​ក្រុមហ៊ុន Amazon ពេល​មាន​វ័យ​ ៣៥​ឆ្នាំ បាន​ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​ដុល្លារ ពោល​កាល​ពី​ឆ្នាំ ១៩៩៩ ពេល​តម្លៃ​ហ៊ុន​របស់ Amazon កើន​ឡើង​ខ្លាំង។ បច្ចុប្បន្ន​នេះ​ម្ចាស់ Amazon មាន​ទ្រព្យ​សម្បត្តិ​​ប្រហែល ១៨៨​ពាន់​លាន​ដុល្លារ។

លោក Bill Gates

លោក Bill Gates ជា​សហ​ស្ថាបនិក​ Microsoft បាន​ក្លាយ​ជា​សេដ្ឋី​ពាន់​លាន​នៅ​ឆ្នាំ ១៩៨៧ ពេល​លោក​មាន​វ័យ​ទើប​តែ ៣១​ឆ្នាំ ​ហើយ​​បច្ចុប្បន្ន​នេះ​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ១១៣,៥​ពាន់​លាន​ដុល្លារ។

លោក Larry Page

លោក Larry Page ជា​សហ​ស្ថាបនិក​ក្រុមហ៊ុន Google ក្លាយ​ជា​មហាសេដ្ឋី​ពាន់​លាន​នៅ​អាយុ​ ៣០​ឆ្នាំ ហើយ​បច្ចុប្បន្ន​បុរស​វ័យ ៤៧​ឆ្នាំ​នេះ មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៦៦,៨​ពាន់​លាន​ដុល្លារ។

លោក Evan Spiegel

លោក Evan Spiegel ជា​​សហ​ស្ថាបនិក​ Snapchat បាន​ក្លាយ​ជា​មហាសេដ្ឋី​ពាន់​​លាន​ នៅ​ឆ្នាំ ២០១៥ ពេល​មាន​អាយុ​ត្រឹម ២៥​ឆ្នាំ ហើយ​បច្ចុប្បន្ន​លោក​មាន​ទ្រព្យ​សម្បត្តិ ៤,៥​ពាន់​លាន​ដុល្លារ។

លោក Mark Zuckerberg

លោក Mark Zuckerberg ពេល​មាន​វ័យ​ទើប ២៣​ឆ្នាំ បាន​ក្លាយ​ជា​មហាសេដ្ឋី​ពាន់​លាន​ដុល្លារ បន្ទាប់​ពី Facebook ដាក់​លក់​ភាគហ៊ុន​ជា​សាធារណៈ​នៅ​ឆ្នាំ ២០០៨។ បច្ចុប្បន្ន​នេះ​លោក​មាន​ទ្រព្យ​សម្បត្តិ​ប្រហែល ៩៩,៦​ពាន់​លាន​ដុល្លារ៕​​​​

ប្រភព៖ Zing   ប្រែ​សម្រួល៖ សុខហេង