មិន​គួរ​ឱ្យ​ជឿ! AT ចាញ់ Leipzig ២-១ ធ្លាក់ចេញពី Champions League

  • 2020-08-14 02:05:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​មិន​គួរ​ឱ្យ​ជឿ​ដែល​ក្លឹប​យក្ស​អេស្ប៉ាញ Atlético Madrid បាន​ធ្លាក់​ក្រោយ​ថ្មី​ជើង​ RB Leipzig ២-១ ក្នុង​ពានរង្វាន់​ Champions League កាល​ពី​យប់​មិញ ផ្ដល់​ឱកាស​ឱ្យ​​ក្រុម​លោក Julian Nagelsmann បន្ត​ដង្ហើម​ឡើង​ទៅ​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ជា​លើក​ដំបូង​ ក្រោយ​ខកខាន​អស់​រយៈ​ពេល ១១​ឆ្នាំ។

លេង​​​នៅ​ទឹក​ដី​​ព័រទុយហ្គាល់ Leipzig គ្រប់​គ្រង​បាល់​​​រហូត​ដល់ ៥៧% និង​ស៊ុត​ច្រើន​ជើងជាង Atlético Madrid។ ពីរ​គ្រាប់​​ជ័យជម្នះ​របស់ក្លឹប​អាល្លឺម៉ង់ រក​បាន​ដោយ Olmo នាទី​៥០ និង Adams នាទី​៨៨ ចំណែក​មួយ​គ្រាប់​របស់ AT រក​បាន​ដោយ Sequeira ៧១ ជា​បាល់​ពិន័យ​១១​ម៉ែត្រ។

មក​ដល់​ពេល​នេះ Champions League រក​ឃើញ​ពីរ​ក្រុម​ហើយ​ ឡើង​ទៅ​វគ្គ​៤​ក្រុម​ចុងក្រោយ គឺ RB Leipzi និង PSG ក្រោយ​ទម្លាក់​ Atalanta ២-១។ PSG បាន​ឡើង​ទៅ​វគ្គ​នេះ​ជា​លើក​​ដំបូង​ដូច​ដូច​គ្នា ក្រោយ​ខកខាន​អស់​រយៈ​ពេល​២៥​ឆ្នាំ។

យប់​នេះ​នឹង​មាន​ការ​ប្រកួត​មួយគូទៀតរវាង Barcelona និង Bayern នៅ​វេលា​ម៉ោង ២ យប់។ ចាំ​មើល​ថា​តើ​​ក្រុម​ណា​ ជា​អ្នក​ឈ្នះ?

ប្រភព៖ BBC   ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ