គួន ម៉ុម បង្ហើប​មូលហេតុ​មិន​ចង់​ចេញ​ទៅ​លេង​ខាង​ក្រៅ​ទៀត​

  • 2020-08-14 02:28:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាត់​ធំ​របស់​វិសាខា​ គួន ម៉ុម ​មិន​ចង់​ចេញ​ទៅ​លេង​នៅ​តាម​តារាង​បាល់ទះ​ខាង​ក្រៅ​ទៀត​ទេ ក្រោម​មូលហេតុ​​​មិន​ចង់​ឲ្យ​មាន​ការ​រិះគន់។

គួន ម៉ុម (កាល​ទៅ​លេង​នៅ ឥណ្ឌូណេស៊ី )

​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​អ្នក​និយម​តាម​ដាន​បាល់ទះ​ប្រហែល​ជា​បាន​​ឃើញ​ គួន ម៉ុម ​និង​​មិត្ត​រួម​​ក្រុម​ស្នា​ លេខ ២០ សួន ចាន់ណា​រ៉ូ ​ព្រម​ទាំង​ស្មាត់ ឈរ ចេញ​លេង​ខាង​ក្រៅ​ ដើម្បី​ដក​ស្រង់​បទ​ពិសោធ។ ក្រោយ​ចេញ​លេង​បាន​មួយ​រយៈ​ខ្លី​ ម៉ុម ​និង​មិត្ត​រួម​ក្រុម​​ហាក់​ទទួល​បាន​ការ​រិះ​គន់​ខ្លះៗ បែប​សម្ដី​មិន​សមរម្យ​ ទើប​ធ្វើ​ឲ្យ​ពួក​​គេ​មិន​ចង់​ចេញ​ទៅ​លេង​ខាង​ក្រៅ។ ម៉ុម ក៏​ជា​កីឡាករ​ម្នាក់​ដែល​កំពុង​​ជាប់​កុង​ត្រា​នៅ​ក្លឹប​បាល់​​ទះ​វិសាខា​ផង​ដែរ។

​​​​ស្មាត់​ធំ​ដែល​ធ្លាប់​ទៅ​លេង​នៅ ឥណ្ឌូណេស៊ី រូប​នេះ​​មិន​បាន​បញ្ជាក់​​លម្អិត​ពី​ការ​រិះគន់​ទាំង​នោះ​ឡើយ។ ប៉ុន្តែ​គេ​គ្រាន់​តែ​ចង់​ប្រាប់​ទៅ​កាន់​ប្រិយមិត្ត​ថា ការ​ចេញ​ទៅ​លេង​ខាង​ក្រៅ​របស់​ពួក​គេ ដើម្បី​ចង់​បាន​បទ​ពិសោធ​ ពី​ព្រោះ​ការ​ប្រកួត​​ផ្លូវ​ការ​​ក្នុង​ស្រុក​គឺ​ស្ងាត់​គ្មាន​សកម្មភាព។

​គួន ម៉ុម ជា​ស្មាត់​ធំ​មួយ​រូប​របស់​ជម្រើស​ជាតិ​កម្ពុជា និង​ជា​កីឡាករ​បាល់ទះ​អាជីព​របស់​​ក្លឹប​បាល់ទះ​វិសាខា​ ដែល​កំពុង​ធ្វើ​ការ​ហ្វឹកហាត់​យ៉ាង​សកម្ម​នៅ​ក្លឹប​បាល់ទះ​វិសាខា​ចំនួន ២ លើក​ក្នុង​មួយ​ថ្ងៃ​គឺ​ពេល​ព្រឹក ​និង​ល្ងាច៕

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម