Bugatti Chiron ប៉ះ Porsche 911 រងរបួសធ្ងន់ទាំងសងខាង

  • 2020-08-14 03:27:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្ត​ Bugatti Chiron និង​រថយន្ត Porsche 911 Cabriolet បាន​រង​ការ​ខូច​ខាត​ធ្ងន់​ក្នុង​​ឧបទ្ទវហេតុ​មួយ​ដែល​កើត​ឡើង​​កាល​ពី​ថ្មីៗ​នេះ​លើ​ដង​ផ្លូវ​នៃតំបន់ Gotthard Pass ប្រទេស​ស្វីស​។

គេ​ជឿ​ថា​រថយន្ត​ Bugatti និង Porsche បាន​បើកបរ​នៅ​ពី​ក្រោយ​រថយន្ត​ Mercedes-Benz C-Class ដែល​រថយន្ត​ C-Class បើកបរ​នៅ​ពី​ក្រោយ​រថយន្ត​មួយ​បើកបរ​យឺតៗ។ ម្ចាស់​រថយន្ត​ Bugatti បាន​​ឡើង​វ៉ា​រថយន្ត​បី​ទៀត​ដែល​នៅ​ខាង​មុខ ប៉ុន្តែ​រថយន្ត​ 911 ​ក៏​ចង់​ឡើង​វ៉ា​ដូច​គ្នា ​ដូច​នេះ​ទើប Bugatti បាន​ប៉ះ​គូថ​ Porsche និង​រុញ​ Porsche ទៅ​ប៉ះ​នឹង​ C-Class។

រូបភាព​ដែល​គេ​ថត​បាន​នៅ​កន្លែង​កើត​ហេតុ​បាន​បង្ហាញ​ថា​រថយន្ត Porsche រង​ការ​ប៉ះ​ទង្គិច​ធ្ងន់​ជាង​គេ​ ដោយ​​ទំនង​ជា​ត្រូវ​​រុញ​ទៅ​ប៉ះ​នឹង​​របាំង​ស៊ីម៉ង់។ ចំណែក​ឯ​ Bugatti ឯណោះ​វិញ ​ក៏​ខូច​ខាត​ធ្ងន់​ផង​ដែរ​នៅ​​ផ្នែក​ខាង​មុខ។

សារព័ត៌មាន​ក្នុង​ស្រុក 20 Minuten បាន​ឲ្យ​ដឹង​ថា​អ្នក​ដំណើរ​ក្នុង​រថយន្ត​ Mercedes-Benz C-Class រង​របួស​ធ្ងន់​ និង​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​នៅ​ក្បែរ ប៉ុន្តែ​​មិន​មាន​ដំណឹង​អំពី​ស្ថានភាព​អ្នក​បើកបរ​រថយន្ត​ផ្សេង​ទៀត​នោះ​ទេ។ មាន​ការ​អះអាង​ថា​គ្រោះ​ថ្នាក់​មួយ​នេះ ធ្វើ​ឲ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សរុប​ដល់​ ៣,៧​លាន​អឺរ៉ូ ដែល​ស្មើ​ប្រមាណ ៤,០៦​លាន​ដុល្លារ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម