ធនាគារ ABA និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សហការគ្នាដើម្បីផ្ដល់អានុភាពបន្ថែមដល់អ្នកចូលចិត្តបច្ចេកវិទ្យាកម្ពុជា

  • 2020-08-14 03:31:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ABA ដែលជាធនាគារពាណិជ្ជនាំមុខផ្នែកហិរញ្ញវត្ថុឌីជីថល និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដែលជាគ្រឹះស្ថានស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រាប់បណ្តុះយុវជនកម្ពុជាឲ្យមានសហគ្រិនភាព និងសមត្ថភាពនវានុវត្តន៍នៅក្នុងបច្ចេកវិទ្យាកំពុងអភិវឌ្ឍ និងដំណោះស្រាយឌីជីថលថ្មីៗ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ដើម្បីកិច្ចសហប្រតិបត្តិការលើបញ្ហាផលប្រយោជន៍ទៅវិញទៅមក ក្នុងការអភិវឌ្ឍប្រព័ន្ធអេកូនៃបច្ចេកវិទ្យាហិរញ្ញវត្ថុ ធុរកិច្ចថ្មី និងនវានុវត្តន៍។ កិច្ចសហប្រតិបត្តិការដ៏មានសក្តានុពលនេះនឹងគ្របដណ្តប់លើកម្មវិធីផ្សេងៗជាច្រើនរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”។

នៅក្នុងអនុស្សរណៈនេះ ធនាគារ ABA នឹងផ្តល់កម្មវិធីទូទាត់ PayWay ដល់គំនិតផ្តួចផ្តើមគម្រោង និងធុរកិច្ចថ្មីៗរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ព្រមទាំងអនុញ្ញាតឲ្យប្រើប្រាស់បរិស្ថាន Sandbox របស់ PayWay សម្រាប់គោលបំណងសាកល្បង និងនវានុវត្តន៍នានា។

ជាការចូលរួមរបស់ខ្លួន មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” នឹងដាក់ឲ្យប្រើប្រាស់ និងផ្តល់អាទិភាពដល់កម្មវិធី PayWay របស់ធនាគារ ABA ធ្វើជាប្រព័ន្ធទូទាត់អនឡាញដែលត្រូវជ្រើសរើសសម្រាប់គម្រោង និងគំនិតផ្តួចផ្តើមនានារបស់ខ្លួន ព្រមទាំងសហការយ៉ាងសកម្មជាមួយធនាគារ ABA ដើម្បីជំរុញឲ្យមានកំណើនការទូទាត់អនឡាញ ប្រព័ន្ធអេកូធុរកិច្ចថ្មី និងទិដ្ឋភាពបច្ចេកវិទ្យាហិរញ្ញវត្ថុរបស់ប្រទេសកម្ពុជា។

លោក Zokhir Rasulov នាយកឌីជីថលនៃធនាគារ ABA មានប្រសាសន៍ថា “យើងមានសេចក្តីរីករាយដែលបានសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ក្នុងការផ្តល់ឲ្យប្រើប្រាស់ប្រព័ន្ធទូទាត់អនឡាញដ៏ទំនើបរបស់យើងដល់សហគ្រិនបច្ចេកវិទ្យា និងអនុញ្ញាតឲ្យពួកគេប្រើប្រាស់កម្មវិធីនេះជាមួយនឹងគំនិតរបស់ពួកគេ។ យើងជឿជាក់ថា កិច្ចសហប្រតិបត្តិការនេះនឹងផ្តល់ការគាំទ្ររួមដល់សមាជិកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ដើម្បីស្វែងយល់ និងប្រើប្រាស់គំនិតរបស់ពួកគេ ក្នុងការបង្កើតអាជីវកម្មដ៏ជោគជ័យនៅក្នុងយុគសម័យឌីជីថល។”

លោកបណ្ឌិត តាំង ងួនលី នាយកមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” មានប្រសាសន៍ថា “អនុស្សរណៈយោគយល់នេះជំរុញនូវការរៀនសូត្រតាមរយៈការអនុវត្តលើគ្រប់ផ្នែកនៃធុរកិច្ចថ្មីឌីជីថល ហើយនវានុវត្តជននឹងទទួលបានការទូទាត់ឌីជីថលដោយផ្ទាល់អំពីអត្ថប្រយោជន៍នៃការអភិវឌ្ឍផលិតផល/សេវាកម្មរបស់ពួកគេ។”

លោកបណ្ឌិត តាំង ងួនលី បន្ថែមទៀតថា “ជាមួយសំណុំសម្បូរបែបនៃ APIs និង SDKs របស់កម្មវិធី PayWay យើងមានសោមនស្សដែលឃើញថា កិច្ចសហប្រតិបត្តិការនេះអាចជួយជំរុញនវានុវត្តន៍បន្ថែមរបស់សមាជិកធុរកិច្ចថ្មីរបស់យើង។ លើសពីនេះ ភាពជាដៃគូនេះបង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការអភិវឌ្ឍគ្រឹះសម្រាប់ការទូទាត់ឌីជីថលសម្រាប់វឌ្ឍនភាពធុរកិច្ចថ្មីផ្នែកឌីជីថលរបស់កម្ពុជា”។

សម្រាប់ព័ត៌មានបន្ថែមអំពីសេវាកម្មនានាដែលផ្តល់ដោយធនាគារ ABA និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” សូមទាក់ទងមកកាន់ធនាគារ ABA តាមរយៈ 023 225 333 ឬ មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” តាមរយៈ 081 922 329។

អំពីធនាគារ ABA៖

ធនាគារ ABA គឺជាធនាគារពាណិជ្ជឈានមុខគេរបស់ប្រទេសកម្ពុជាដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 មានឈ្មោះថា ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់។ ជាធនាគារធំទីបីនៅកម្ពុជា ABA មានបម្រើសេវាទូលំទូលាយជូនដល់បណ្ដាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូចនិងមធ្យម អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។

ធនាគារ ABA ត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយទាំងថ្នាក់ជាតិ និងអន្តរជាតិ ថាជាគ្រឹះស្ថាននាំមុខក្នុងវិស័យធនាគារកម្ពុជា ដោយសារវឌ្ឍនភាពឌីជីថលរបស់ខ្លួន ការផ្តោតស៊ីជម្រៅលើបច្ចេកវិទ្យា និងសេវាធនាគារតាមទូរស័ព្ទប្រកបដោយភាពងាយស្រួល។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.ababank.com

ភាគទុនិករបស់ធនាគារ ABA គឺធនាគារជាតិកាណាដាដែលមានភាគហ៊ុនជិត 100 ភាគរយ។ ធនាគារជាតិកាណាដាគឺជាធនាគារធំបំផុតមួយនៅក្នុងប្រទេសកាណាដានិងជាធនាគារឈានមុខគេនៅកេប៊ិចដែលជាជម្រើសដៃគូក្នុងចំណោមសហគ្រាសធុនតូចនិងមធ្យម។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.nbc.ca

អំពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ”

មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” ជាគ្រឹះស្ថានរដ្ឋបាលសាធារណៈដែលបង្កើតឡើងតាមអនុក្រិត្យរបស់រាជរដ្ឋាភិបាលកម្ពុជា លេខ 97 អនក្រ.បក ចុះថ្ងៃទី 6 កក្កដា 2020។ បេសកកម្មរបស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី “តេជោ” គឺបណ្តុះធុរកិច្ចថ្មីឲ្យរីកចម្រើនក្លាយជាអាជីវកម្មជោគជ័យតាមរយៈការពង្រឹងសហគ្រិនភាពរបស់អ្នកមានទេពកោសល្យ និងធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពតាមរយៈកម្មវិធី និងសេវាកម្មដែលមានការគាំទ្រពេញលេញនានា។ សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់វិបសាយ៖ www.techostartup.center

អត្ថបទពេញនិយម