បោក​ថា​ iPhone ចាស់​របស់​ខ្លួន​ជា​ iPhone 7 ម្នាក់ៗ​នាំ​គ្នា​ជឿ​ព្រាត

  • 2020-08-19 07:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ Prank (បោកប្រាស់ លេងសើច) មួយ​បង្កើត​ដោយ​កម្មវិធី​ទូរទស្សន៍​​អាមេរិក​ Jimmy Kimmel Live! បាន​ស្រូប​ទាញ​ចំនួន​អ្នក​ទស្សនា​យ៉ាង​ច្រើន​លើស​លប់​ ដោយ​ការ​ Prank ទាក់​ទង​នឹង​ iPhone 7។

 

 

ក្នុង​វីដេអូ​​ក្រុមការងារ​បាន​ស្វែង​រក​អ្នក​ប្រើ​ប្រាស់​ iPhone នៅ​តាម​ដង​ផ្លូវ ហើយ​សួរ​ទៅ​ពួក​គេ​ថា​ចង់​ដូរ​ទូរសព្ទ​ដែល​ពួក​គេ​កំពុង​កាន់​ ជា​មួយ​នឹង​ iPhone 7 ទើប​នឹង​ចេញ​ដែរ​ឬ​អត់។ ក្រុមការងារ​​បាន​និយាយ​ថា​ iPhone 7 មាន​មុខងារ​ថ្មី​មួយ​អាច​ផ្ទេរ​រាល់​ទិន្នន័យ​ទាំង​អស់​មាន​លើ​ទូរសព្ទ​ ឲ្យ​មក​នៅ​លើ​ទូរសព្ទ​ថ្មី​បាន​មួយ​រំពេច។

ប៉ុន្តែ​តាម​ពិត​ទៅ​គេ​គ្រាន់​តែ​ជូត​សម្អាត​ iPhone ចាស់​របស់​អ្នក​ដំណើរ​ រួច​ស្រោប​ដោយ​ស្រោម​ការពារ​ថ្មី​ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​អ្នក​ដំណើរ​​ទាំង​នោះ​យល់​ថា​ iPhone ដែល​ខ្លួន​កំពុង​កាន់​ពិត​​ជា​ iPhone 7 មែន។ អ្វី​ដែល​គួរ​ឲ្យ​អស់​សំណើច​ គឺ​​​ពួក​គេ​បាន​សរសើរ​ថា​ iPhone ដែល​ខ្លួន​កំពុង​កាន់​ហាក់​ដូច​ជា​ស្រាល​ជាង​មុន​ និង​ ​មាន​ដំណើរ​ការ​រលូន​ជាង​មុន​ជា​ដើម​ ដែល​តាម​ពិត​ទៅ​ជា​ទូរសព្ទ​ដែល​ខ្លួន​ប្រើ​រាល់​ថ្ងៃ​សោះ៕

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង