៣​ឆ្នាំ​ជាប់​គ្នា​ហើយ Barcelona ​រង​ភាព​អាម៉ាស់​ផ្ទួន​ៗ ​ងើប​មុខ​មិន​រួច​នៅ UCL

  • 2020-08-15 01:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​៣​ឆ្នាំ​ចុង​ក្រោយ​នេះ ​ក្រុម FC Barcelona ​រង​ភាព​អាម៉ាស់​ច្រើន​ណាស់ ​ក្នុង​ការ​ប្រកួត UEFA Champions League ​នៅ​វគ្គ​ចាញ់​ធ្លាក់ ​ជា​ពិសេស​នៅ​ប្រកួត​ចុង​ក្រោយ​ចាញ់ Bayern Munich ​៨-២ ​តែ​ម្ដង។

​នៅ​ឆ្នាំ​២០១៨​កន្លង​ទៅ ​ពួកគេ​លេង​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​ឈ្នះ​ក្រុម Roma ​នៅ​ទឹក​ដី​អេស្ប៉ាញ​ដល់​ទៅ​៤-១ ​ទៅ​ហើយ ​ប៉ុន្តែ​នៅ​ជើង​ទី​២​លេង​នៅ​អ៊ីតាលី​វិញ បែរ​ជា​ភ្លាត់​ចាញ់ ៣-០ ​វិញ ធ្វើ​ឱ្យ​ឱកាស​ឡើង​វគ្គ​បន្ដ​របស់​ពួកគេ​បរាជ័យ​ទៅ។ ​ការ​ប្រកួត​មួយ​នោះ ​ធ្វើ​ឱ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​ម្ដង​ទៅ​ហើយ។

​សម្រាប់​ឆ្នាំ​បន្ទាប់​ទៀត ​២០១៩ ​លេង​ទល់​ក្រុម Liverpool ​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​បន្ដ​ឈ្នះ​ក្នុង​ដី ៣-០ ​ទៀត ​ប៉ុន្តែ​ទៅ​លេង​នៅ​ទឹក​ដី​អង់គ្លេស ពួកគេ​បែរ​ជា​ភ្លាត់​ចាញ់​ទៀត ​ក្នុង​លទ្ធផល ​៤-០។ ​សរុប​ទាំង​ពីរ​ជើង​ទៅ ​ក្រុម​អ្នក​មាន​បុណ្យ​បាន​បន្ដ​ធ្លាក់​ឱ្យ​អាម៉ាស់​នៅ​នៅ​ឆ្នាំ​ទី​២ ​ក្រោម​ថ្វី​ជើង​ក្រុម​ហង្ស​ក្រហម។

​ដោយ​ឡែក​មក​ដល់​ឆ្នាំ​២០២០​នេះ​វិញ ​ការ​ប្រកួត​នៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ UCL ​ម្ដង ​ដោយ​លេង​តែ​មួយ​ជើង​ប៉ុណ្ណោះ។ ​ជា​លទ្ធផល​មិន​មែន​ចាញ់ ៣​គ្រាប់ ៤​គ្រាប់​នោះ​ទេ ពោល​គឺ​ដល់​ទៅ ៨-២ ​ឯ​ណោះ​នៅ​យប់មិញ​នេះ។ បរាជ័យ​ធ្ងន់​ក​នេះ​ហើយ ធ្វើ​ឱ្យ​រញ្ជួយ​តែ​ម្ដង​ក្នុង​វិស័យ​បាល់ទាត់ ​ដែល​កម្រ​មាន​រឿង​បែប​នេះ​កើត​ឡើង​ខ្លាំង​ណាស់៕

អត្ថបទ៖ ប្រុស យុទ្ធ