ដំណឹងល្អ! ថ្ងៃនេះគ្មានអ្នកឆ្លងថ្មី និងអ្នកជាសះស្បើយ​ជំងឺកូវីដ១៩ ចំនួន៤នាក់

  • 2020-08-15 03:15:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រសួងសុខាភិបាលបានប្រកាសនៅព្រឹកថ្ងៃទី​ ១៥ ខែសីហា ឆ្នាំ២០២០ថា អ្នកជំងឺកូវីដ១៩ បានជាសះស្បើយ​ចំនួន​៤នាក់ គឺ៖

រូបតំណាង

-​ បុរសអាយុ​២៥ឆ្នាំ មានអាសយដ្ឋាន​នៅភូមិ​ស ឃុំធីយោ ស្រុកចំការ​លើ​ ខេត្តកំពង់ចាម​ ធ្វើ​ដំណើរ​ពី​ប្រទេស​រុស្ស៊ី ដោយ​បន្ដ​ជើង​ហោះហើរ​នៅប្រទេ​ម៉ាឡេស៊ី មក​ដល់​កម្ពុជា​នៅ​ថ្ងៃទី​១៩ ខែកក្កដា​ ឆ្នាំ​២០២០​ ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​អវិជ្ជមាន​វីរុសកូវីដ១៩ ចំនួន​២ដង​ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញ​ពី​មន្ទីពេទ្យ​បង្អែក​ខេត្ត​កំពង់​ស្ពឺ។​

  • បុរស​អាយុ​ ៣១​ឆ្នាំ មាន​អាយដ្ឋាន​ស្នាក់​នៅភូមិ​កែវសុណ្ណ សង្កាត់​បន្ទាយដី ក្រុង​ពោធិ៍សាត់​ ខេត្ត​ពោធិសាត់​ ជាក្រុម​មួកខៀវ​អង្គការ​សហប្រជាជាតិ​របស់​កម្ពុជា​ ដែល​បាន​វិលត្រឡប់​មក​ពីប្រទេ​សម៉ាលី តាមជើង​ហោះហើរ​មក​ដល់​កម្ពុជា​នៅថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០២០ ត្រូវបាន​ព្យាបាលជាសះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុសកូវីដ១៩ ចំនួន​២ដង និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពីមន្ទីរមណ្ឌល​សុខភាព​ចាក់​អង្រែ រាជធានីភ្នំពេញ​។

  • បុរសអាយុ​២៥ឆ្នាំ មានអាសយដ្ឋាន​ស្នាក់​នៅ​ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូង​ឃ្មុំ ជាអ្នក​ធ្វើ​ដំណើរ​មកពីប្រទេស​ឥណ្ឌូណេស៊ី​តាមជើង​ហោះហើរ មក​ដល់​កម្ពុជា​នៅថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាបាល​ជា​សះស្បើយ​ ដោយ​ទទួល​បាន​លទ្ធផល​តេស្ត​ អវិជ្ជមាន​វីរុសកូវីដ១៩ ចំនួន​០២ដង និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​សុខភាព​ចាក់​អង្រែ​ រាជធានីភ្នំពេញ។​

  • បុរស​អាយុ​ ២៥ឆ្នាំ មាន​អាសយដ្ឋាន​នៅភូមិនរា ឃុំនរា ស្រុក​សង្កែ​ ខេត្ត​បាត់​ដំបង​ ជា​អ្នក​ធ្វើ​ដំណើរ​ពី​ប្រទេស​ប៉ាស្គីស្ថ្ាន​ បន្ដ​ជើង​ហោះហើរ​ នៅប្រទេស​ម៉ាឡេស៊ី​ មក​ដល់​ប្រទេ​សកម្ពុជា​នៅ​ថ្ងៃទី​៣១ ខែ​កក្កដា​ ឆ្នាំ​២០២០​ ត្រូវ​បាន​​ព្យាបាលជាសះស្បើយ​ ដោយ​ទទួល​បាន​​លទ្ធផល​អវិជ្ជមាន​កូវីដ១៩​ចំនួន​០២ដង និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មន្ទី​មណ្ឌល​សុខភាព​ចាក់​អង្រែ​ រាជធានីភ្នំពេញ​។​

ប្រទេស​កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺកូវីដ១៩​សរុប​ចំនួន​ ២៧៣នាក់ ក្នុង​នោះព្យាបាល​ជាសះស្បើយ​សរុប​ចំនួន​ ២២៩នាក់ និង​មាន​អ្នក​ជំងឺកំពុង​សម្រាក​ព្យាបាល​​នៅ​មន្ទីរពេទ្យ​​​ សរុប​ចំនួន​ ៤៤នាក់៕

អត្ថបទ៖ ប៊ិន ប៊ុណ្ណា