ល្អណាស់! មីឆែលីន ​​បញ្ចប់យុទ្ធនាការសុវត្ថិភាពតាមដងផ្លូវ មុនថ្ងៃឈប់សម្រាកចូលឆ្នាំខ្មែរ

  • 2020-08-15 04:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនសំបកកង់មីឆែលីន បានធ្វើការសហការជាមួយមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស ក្រុមហ៊ុនវើលប្រីដ ត្រេដឌីង និងហ្គារ៉ាសាំងកាលតិច ដើម្បីធ្វើការផ្តល់ជូននូវការត្រួតពិនិត្យសុវត្ថិភាពសំបកកង់ និងត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាពរថយន្ត ដែលត្រូវបានហៅថា យុទ្ធនាការសុវត្ថិភាព តាមដងផ្លូវរបស់មីឆែលីន ហើយយុទ្ធនាការនេះធ្វើឡើងចាប់ពីថ្ងៃទី ១១ - ១២ - ១៣ សីហា ឆ្នាំ២០២០ នៅហ្គារ៉ាសាំងកាលតិច ស្តុបបូកគោ។

គោលបំណងសំខាន់នៃការផ្តល់ជូនការត្រួតពិនិត្យសំបកកង់ និងប្រព័ន្ធសុវត្ថិភាពរថយន្តនេះ គឺដើម្បីបង្កើនការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លួវគោក ហើយក្នុងនោះដែរ យើងក៏ធ្វើការផ្តល់ជាការប្រឹក្សា និងអនុសាសន៍សុវត្ថិភាពមួយចំនួនទៅកាន់អ្នកបើកបរ ដោយក្រុមអ្នកជំនាញផ្នែកសំបកកង់ និងរថយន្ត ជាពិសេសមុនពេលវិស្សមកាលចូលឆ្នាំខ្មែរ ដែលជាពេលវេលាយ៉ាងសំខាន់ដែលត្រូវយល់ដឹងពីចំនុចសុវត្ថិភាពមុនពេលធ្វើដំណើរ ព្រោះវាជាពេលដែលចរាចរណ៍មមាញឹកខ្លាំង មនុស្សមួយចំនួនធំត្រឡប់ទៅលេងស្រុកកំណើត ដើម្បីជួយជុំគ្រួសារ និងសាច់ញាតិ ។

យោងតាមលទ្ធផលនៃការត្រួតពិនិត្យសំបកកង់រយៈពេល៣ថ្ងៃ យើងបានសង្កេតឃើញថា រថយន្តមួយចំនួនធំមានសម្ពាធខ្យល់លើសខ្លាំង ហើយត្រូវការការផ្លាស់ប្តូរទៅលើផ្នែកមួយចំនួន និងសេវាកម្មផ្សេងទៀត ដើម្បីទទួលបានសុវត្ថិភាពពេលធ្វើដំណើរ។

ក្នុងរយៈពេល៣ថ្ងៃនេះ យើងបានត្រួតពិនិត្យរថយន្តចំនួន៤៣គ្រឿង ដែលស្មើនិង ១៧៣សំបកកង់៖

  • ៦៣% មានសម្ពាធខ្យល់លើសខ្លាំង ដែលជាមធ្យម ២.៧បា លើសពីការនែនាំរបស់រោងចក្រ

  • ២៣% មានសម្ពាធខ្យល់ទាប់ខ្លាំង ដែលជាមធ្យម ១.១បា ក្រោមការនែនាំរបស់រោងចក្រ

  • មានតែ ១៤% ប៉ុណ្ណោះ ដែលមានសម្ពាធខ្យល់ត្រឹមត្រូវ ដែលអាចល្អៀងបន្តិចបន្តួច +/-៥% +/-5% តាមការនែនាំរបស់រោងចក្រ

  • សំបកកង់ចំនួន ៦គ្រាប់ ដែលត្រូវបានរកឃើញថាមានបញ្ហា ដែលត្រូវការការជួសជុល ឬ ប្តូរចេញបន្ទាន់

  • រថយន្តចំនួន ២១គ្រឿង បានបន្តយករថយន្តទៅត្រួតពិនិត្យប្រព័ន្ធសុវត្ថិភាព ៣០ចំនុច នៅមជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស

លោកធីមម៉ូស៊ី មីឆែល ប្រធានគ្រប់គ្រងការិយាល័យតំណាងរបស់មីឆែលីន ប្រចាំនៅកម្ពុជា បានមានប្រសាសន៍ថា ការដាក់សម្ពាធខ្យល់អោយបានត្រឹមត្រូវពិតជារឿងសំខាន់ណាស់ ដើម្បីទទួលបានសុវត្ថិភាពសំបកកង់ និងប្រើប្រាស់បានយូរ មិនងាយសឹករិល។ ផ្ទៃប៉ះរបស់សំបកកង់ទៅនិងផ្លូវ មានទំហំត្រឹមតែប៉ុនបានដៃប៉ុណ្ណោះ ហើយបើយើងដាកសម្ពាធខ្យល់លើសខ្លាំងពេល វាធ្វើអោយសឹកផ្នែកកណ្តាលនៃសំបកកង់ សម្ពាធខ្យល់ទាបពេកធ្វើសឹកផ្នែកខាងនៃសំបកកង់ ដែលទាំងនេះមានន័យថា ផ្ទៃប៉ះទាំងអស់រសប់សំបកកង់មិនប៉ះនិងផ្លូវបានល្អនោះទេ ដែលវាអាចធ្វើអោយការចាប់មិនសូវស៊ីល្អ និងមិនមានសុវត្ថិភាព ហើយធ្វើអោយសំបកកង់ឆាប់សឹករិលទៀតផង។

លោកសត្យា ប្រធានគ្រប់គ្រងទូទៅ នៃមជ្ឈមណ្ឌលសំបកកង់ និងថែទាំងរថយន្ត បានមានប្រសាសន៍បន្ថែមផងដែរថា រថយន្តគឺត្រូវការការផ្តល់សេវាកម្មថែទាំអោយបានទៀងទាត់ ព្រោះយើងសង្កេតឃើញថាមានរថយន្តមួយចំនួនធំលើសកាលកំណត់ប្តូរប្រេងម៉ាស៊ីន ឬប្រេងដំណើរការផ្សេងទៀត និងប្រព័ន្ធហ្រ្វាំងដែលជាកត្តាចាំបាច់ផងដែរ ហើយរថយន្តមួយចំនួនទៀតមានបញ្ហាផ្លិតទឹក ដែលទាំងនោះសុទ្ធតែជាកត្តាសំខាន់សម្រាប់ការបើកបរ ដើម្បីទទួលបានសុវត្ថិភាពខ្ពស់។ នៅថាយផ្ល័ស យើងប្រើប្រាស់នូវផលិតផលដែលមានគុណភាពខ្ពស់ ជាងមានជំនាញ ឧបករណ៍ប្រើប្រាស់ទំនើប និងចុងក្រោយ។

អំពីក្រុមហ៊ុនមីឆែលីន

ជាក្រុមហ៊ុនផលិតសម្បកកង់ឈានមុខគេ មីឆែលីន (Michelin) ប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យប្រសើរឡើងនូវការធ្វើដំណើររបស់អតិថិជន រក្សានិរន្តរភាព រចនា និងចែកចាយនូវសំបកកង់រថយន្តដែលស័ក្ដិសមបំផុត សេវាកម្ម និងដំណោះស្រាយតាមតម្រូវការរបស់អតិថិជន ផ្ដល់នូវសេវាកម្មឌីជីថល ការបង្ហាញផ្លូវ និងផ្ដល់ការណែនាំឆ្ពោះទៅបង្កើនផាសុកភាពនៅពេលធ្វើដំណើរ ព្រមទាំងផ្ដល់នូវទពិសោធន៍ដ៏ពិសេសអស្ចារ្យ ក៏ដូចជាបង្កើតសម្ភារប្រកបដោយបច្ចេកវិទ្យាខ្ពស់ដែលបម្រើឱ្យវិស័យជាច្រើនទៀតផងដែរ។ ក្រុមហ៊ុនមីឆែលីន (Michelin) មានទីសា្នក់ការកណ្ដាលនៅ Clermont-Ferrand ប្រទេសបារាំង ហើយក្រុមហ៊ុនមានប្រតិបត្តិការចែកចាយសំបកកង់នៅក្នុង ១៧០ ប្រទេស មានបុគ្គលិកបម្រើការជាង ១២៥០០០ នាក់ និងមានរោងចក្រផលិតសំបកកង់ចំនួន ៦៧ រោងចក្រ ដែលរោងចក្រទាំងអស់នេះបានផលិតសំបកកង់ រថយន្តសរុបប្រមាណជា 190 លានសំបកកង់នៅក្នុងឆ្នាំ២០១៨។ (www.michelin.com)។

អំពីថាយផ្ល័ស “TYREPLUS”

មជ្ឈមណ្ឌលសំបកកង់ និងថែទាំរថយន្តថាយផ្ល័ស គឺជាមជ្ឈមណ្ឌលផ្ដល់សេវាកម្មថែទាំរថយន្តដ៏ធំមួយក្នុងពិភពលោក ដែលផ្ដល់សេវាកម្មគ្រប់ផ្នែកលើការថែទាំយាន្តយន្ត ដែលមានជាង ២១០០ កន្លែងនៅក្នុងប្រទេសចំនួន ១៥ ដែលក្នុងនោះមានហាងចំនួន ២កន្លែងនៅក្នុងរាជធានីភ្នំពេញផងដែរ៕