មកដឹងតម្លៃឡាន BMW 4-Series ឆ្នាំ២០២១ ទើបប្រកាសចេញក្តៅៗ

  • 2020-08-17 11:08:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន BMW ទើបតែបានប្រកាសពីតម្លៃនៃរថយន្ត 4-Series Coupe ស៊េរីឆ្នាំ២០២១ សម្រាប់ទីផ្សារអូស្ត្រាលី ដោយមានជម្រើសម៉ូដែល 420i, 430i និងM440i xDrive។

ចំពោះរថយន្ត BMW 420i ស៊េរីឆ្នាំ២០២១ មានតម្លៃចាប់ពី ៥០ ៦០០ដុល្លារ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TwinPower Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៨១សេះ។

ចំណែកឯ BMW 430i វិញមានតម្លៃចាប់ពី ៦៣ ៤០០ដុល្លារ ប្រើម៉ាស៊ីនសាំងចំណុះ ២,០លីត្រ TwinPower Turbocharged ទំហំ ៤ស៊ីឡាំងដែរ តែមានកម្លាំងដល់ ២៥៥សេះ។

រីឯម៉ូដែល M440i xDrive វិញ មានតម្លៃចាប់ពី ៨៣ ៤០០ដុល្លារ ប្រើម៉ាស៊ីនសាំងចំណុះ ៣,០លីត្រ TwinPower Turbo ទំហំ ៦ស៊ីឡាំង មានកម្លាំង ៣៨២សេះ ហើយប្រើប៉ុងពីរ។ រថយន្តនេះនឹងចេញលក់នៅក្នុងខែតុលាខាងមុខ៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី