ខេត្តក្រចេះ មានភ្ញៀវទេសចរទស្សនាកម្សាន្ត ជិត២ពាន់នាក់​ នៅថ្ងៃនេះ

  • 2020-08-18 12:08:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២០ ខេត្តក្រចេះទទួលបានភ្ញៀវទេសចរមកទស្សនាកម្សាន្តប្រមាណ ១៩៥០នាក់ ក្នុងនោះទេសចរបរទេសចំនួន ៣៨នាក់។ នេះបើ​យោងតាម​ការ​ចុះផ្សាយ​របស់​ផេក ក្រសួងទេសចរណ៍​​បានបង្ហោះ នៅយប់​ថ្ងៃទី​ ១៨​ ខែសីហា ឆ្នាំ២០២០។​

ប្រភពដដែលបានសរសេរទៀតថា ចំពោះសភាពការណ៍រួម នៃការងារទេសចរណ៍ គឺមានភាពល្អប្រសើរ ដោយមន្ទីរទេសចរណ៍ខេត្ត បានរួមសហការជាមួយអាជ្ញាធរ​ពាក់ព័ន្ធ​ចុះត្រួតពិនិត្យតាមដានតាមបណ្ដាមូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ឃើញថា បងប្អូនមានការចូលរួមយកចិត្តទុកដាក់លើការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ ដោយរៀបចំឱ្យមានទឹកអាកុលលាងដៃ និងជែលដាក់នៅមុខច្រកទ្វារចេញចូល នៃមូលដ្ឋានអាជីវកម្មរបស់ខ្លួន ហើយបុគ្គលិកដែលបម្រើការងារ ពិសេសអ្នកលើកម្ហូបអាហារ មានពាក់ម៉ាស់ និងមានអនាម័យ។ សណ្ដាប់ធ្នាប់ ក៏ដូចជាបរិស្ថាន នៃការរៀបចំចំណតរៀបរយបានល្អប្រសើរ៕

ប្រភព៖ ក្រសួងទេសចរណ៍