Mbappe ​ចង់​ឈ្នះ​ Bayern ​យប់​នេះ ​យក​ពាន​ Champions League ទៅ​បារាំង​

  • 2020-08-23 04:13:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​ប្រយុទ្ធ​ Kylian Mbappe ​ថា​ចង់​យក​ពាន​រង្វាន់ ​UEFA Champions League ​ត្រលប់​ទៅ​បារាំង​វិញ​នៅ​រាត្រី​នេះ ​ដោយ​យក​ឈ្នះ​ក្រុម Bayern Munich ​នៅ​យប់​នេះ។

​ម៉ោង​២​រំលង​អាធ្រាត្រ​នេះ ​ជា​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​ហើយ ​ដោយ​ជា​ការ​ប៉ះ​គ្នា​រវាង​ក្រុម PSG ​និង Bayern Munich ​។ ​មុន​ការ​ប្រកួត​នេះ​ចាប់​ផ្ដើម ​ខ្សែ​ប្រយុទ្ធ Kylian Mbappe ​បាន​អះអាង​ថា​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​នេះ គឺ​ជា​ក្ដី​ស្រមៃ​របស់​គេ​ហើយ ​ក្នុង​ការ​ចូល​រួម​ជាមួយ​ក្រុម PSG ​នេះ​។

​អតីត​កីឡាករ Monaco ​បាន​និយាយ​ថា​៖ “មាន​ហេតុផល​ច្បាស់លាស់​ដែល​ខ្ញុំ​ចូល​រួម​ជាមួយ​ក្រុម PSG ​។ ខ្ញុំ​តែងតែ​និយាយ​ថា​ចង់​បង្កើត​ប្រវត្ដិសាស្ត្រ​ក្នុង​វិស័យ​បាល់ទាត់​បារាំង។ ខ្ញុំ​មាន​ឱកាស​ហើយ​សម្រាប់​ធ្វើ​វា​នៅ​យប់​នេះ។ ​តាំង​ពី​ឆ្នាំ​២០១៧​មក ​យើង​មាន​បទ​ពិសោធ​នៃ​ការ​អស់​សង្ឃឹម​ច្រើន ​ហើយ​ពេល​នេះ​យើង​មក​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ។ វា​បាន​បង្ហាញ​ថា​យើង​មិន​បោះបង់​ក្ដី​ស្រមៃ​ឡើយ”៕

ប្រភព៖ Sky Sports   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម