សុខ ធី មានឈ្មោះវាយនៅ ONE ទៀតហើយចុងសប្ដាហ៍នេះ តែមិនប៉ះថៃទៀតទេ
- 2020-08-24 03:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សុខ ធី មានឈ្មោះវាយនៅ ONE ទៀតហើយចុងសប្ដាហ៍នេះ តែមិនប៉ះថៃទៀតទេ
ចន្លោះមិនឃើញ
អ្នកប្រដាល់កម្ពុជា សុខ ធី ត្រូវមានឈ្មោះឡើងប្រកួតនៅសង្វៀន ONE Championshipម្ដងទៀតហើយនៅចុងសប្ដាហ៍នេះ ដោយត្រូវជួបកីឡាករចិន Haung Ding។
ក្រោយបញ្ចប់ព្រឹត្តិការណ៍ប្រកួតជាស៊េរី ONE: NO SURRENDER ស្ថាប័ន ONE នឹងបន្តព្រឹត្តិការណ៍ថ្មីដែលមានឈ្មោះថា ONE: A NEW BREED។ ព្រឹត្តិការណ៍នេះដែរនឹងរៀបចំឡើងនៅថ្ងៃទី ២៨ ខែ សីហាខាងមុខនេះតែម្ដង ក្នុងទីក្រុងបាងកក។
ក្នុងនោះដែរកីឡាករ សុខ ធីដែលទើបបរាជ័យដោយសារ Mongkolpetch កាលពីសប្ដាហ៍មុន ត្រូវបានកម្មវិធីផ្គូផ្គងឲ្យជួបកីឡាករចិន Haung Ding ម្ដង។ វាគឺជាលើកទី៥ហើយដែល សុខ ធីមានឱកាសប្រកួតនៅសង្វៀន ONE ខណៈ៤ប្រកួតកន្លងទៅមិនទាន់ស្គាល់ពាក្យឈ្នះនៅឡើយទេ។ ហើយវាក៏ជាលើកទី១ដែរ ដែលកីឡាករកម្ពុជារូបនេះប៉ះកីឡាករបរទេសដែលមិនមែនជាជនជាតិថៃ។
សម្រាប់គូឯកក្នុងកម្មវិធី ONE: A NEW BREED គឺ Rodlek PK.Saenchai ត្រូវប្រយុទ្ធជាមួយ Kulabdam Sor. Jor Piek Uthai វគ្គផ្ដាច់ព្រ័ត្រ Batamweight Mauy Thai។ អ្នកដែលឈ្នះប្រកួតនេះនឹងត្រូវឡើងទៅដណ្ដើមខ្សែក្រវាត់ពី Nong-O Gaiyanghadao៕