គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ ២០២០ តើ​ផលិតកម្ម​យក្ស ៤​របស់​កូរ៉េ​ រក​ចំណូល​បាន​ច្រើនយ៉ាងណា?

  • 2020-08-25 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចូល​ដល់​ឆ្នាំ ២០២០​ បណ្ដា​ប្រទេស​ជា​ច្រើន​នៅ​ជុំ​វិញ​ពិភពលោក​ត្រូវ​ប្រឈម​មុខ​ដូចគ្នា​ ដោយសារ​ការ​ឆ្លង​នៃ​មេរោគ COVID-19 ជា​ហេតុ​ចំណូល​របស់​ស្ថាប័ន ឬ​ក្រុមហ៊ុន​ផ្សេង​ៗ​ត្រូវ​ធ្លាក់​ចុះ។

ដោយឡែក​បើ​ងាក​មក​មើល​ផលិតកម្ម​ធំៗ​របស់​កូរ៉េ​វិញ​ ក៏​​ត្រូវ​ប្រឈម​នឹង​បញ្ហា​នេះ​ដូចគ្នា ប៉ុន្តែ​ពួកគេ​នៅ​តែ​អាច​រក​ចំណូល​បាន​ដដែល​ដោយគ្មាន​បញ្ហា។ ចង់​ដឹងទេ​ថា​ គិត​ត្រឹម​ពាក់កណ្ដាល​ឆ្នាំ ២០២០​នេះ​ ផលិតកម្ម​ SM, YG, JYP, និង​ Big Hit មាន​សមត្ថភាព​កើប​លុយ​ចំណេញ​បាន​ប៉ុន្មាន​ទៅ ផ្អែក​តាម​វិបសាយ​ Sports Chosun?៖

១. ផលិតកម្ម​ SM

ឆមាសទី១ ឆ្នាំ ២០២០​ ផលិតកម្ម​ SM ចំណេញ​បាន​ ៦ ៤០០ ០០០ ០០០វ៉ុន (ប្រហែល​ ៥ ៣៧០ ២៧៦ដុល្លារ)។ ត្បិត​មាន​ការ​គំរាម​កំហែង​ពិ​ការ​ឆ្លង​មេរោគ​ COVID-19 ក៏​ SM នៅតែ​រវល់​ជាប់​ក្នុង​ការ​ចេញ​បទ​ថ្មី ផ្សព្វផ្សាយ​ផ្សេងៗ ទាំង​ការ​ចាប់​ក្រុម​តូចៗ និង​រៀបចំ​បទ​ថ្មីឲ្យ​តារា​ទោល។

២. ផលិតកម្ម​ YG

YG ​ឯណេះ​វិញ​ក៏​មិនអន់​ដែរ ព្រោះ​ថា​ក្រុម​ហ៊ុន​នេះ​អាច​រក​ប្រាក់​ចំណេញ​ដល់​ទៅ​ ២០០ ០០០ ០០០វ៉ុន (ប្រហែល​ ១៦៧ ៨២១ដុល្លារ) ឯណោះ​ក្នុង​ឆមាសទី១។ ប្រជាប្រិយភាព​ និង​ចំណូល​អាច​កើន​ឡើង​បែប​នេះ​ ដោយសារ​ការ​ចេញ​មុខ​ជា​ថ្មី​របស់​ BLACKPINK ក៏ដូចជា​វត្តមាន​បង្ហាញ​ខ្លួន​ដំបូង​របស់​ក្រុម​ថ្មី​ TREASURE។

៣. ផលិតកម្ម​ JYP

សម្រាប់ផលិតកម្ម​នេះ​វិញ​ រក​ចំណូល​បាន​ ១៩ ២០០ ០០០ ០០០វ៉ុន (ប្រហែល​ ១៦ ១១០ ៨២៩ដុល្លារ)។ ITZY និង​ TWICE បាន​វិល​មក​រក​អ្នក​គាំទ្រ​តាម​រយៈអាល់ប៊ុម​តូចៗ​ អង្រួន​​វិស័យ​ K-Pop មិនធម្មតា។

៤. ផលិតកម្ម​ Big Hit

ចូល​ដល់​ Big Hit ត្បិត​មិន​មាន​តារា​ច្រើន​ ប៉ុន្តែ​ក្រុមហ៊ុន​នេះ​មាន​ឱកាស​រក​ចំណូល​ និង​ចំណេញ​ដល់ទៅ​ ៤៩ ៧០០ ០០០ ០០០វ៉ុន (ប្រហែល​ ៤១ ៧០៣ ៥៥៣ដុល្លារ) ក្នុង​ឆមាសទី១​នេះ និង​មាន​ការ​ទស្សន៍ទាយ​ទុក​ថា​ ចូល​ដល់​ឆមាសទី២ Big Hit នឹង​កាន់​តែ​មាន​ឱកាស​ពិសេស​ក្នុង​ការ​កាន់​ចំណាត់​ថ្នាក់​ផលិតកម្ម​រក​លុយ​បាន​ច្រើន៕

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី