ភ្នាក់ងារ​និយាយ​ត្រង់​ៗ​ពីអនាគត​របស់​ Pogba នៅ​ក្លឹប​បិសាចក្រហម

  • 2020-08-24 13:42:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់​ងារ​កីឡាករ​របស់​ខ្សែ​បម្រើ​ Paul Pogba លោក​ Mino Raiola បាន​និយាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​ថា​ កីឡាករ​រូប​នេះ​នឹង​នៅ​បន្ត​ជា​មួយ​ក្លឹប​ Manchester United ។

លោក​ Raiola បាន​និយាយ​ថា​៖" Pogba នឹង​នៅ​បន្ត​ជា​មួយ​ក្លឹប​ Man Utd ហើយ​ខ្ញុំ​គិត​ថា​ខាង​ក្លឹប​នេះ​ចង់​បន្ត​កុងត្រា​ជា​មួយ​គេ​ថែម​ទៀត​ផង​។ "

លោក​បាន​បន្ត​ថា​៖" ព្រោះ​ថា​ឥឡូវ​នេះ​គេ​ជា​ខ្សែ​បម្រើ​ដ៏​សំខាន់​មួយ​របស់​ក្លឹប​ អញ្ចឹង​ហើយ​សម្រាប់​រដូវ​កាល​ក្ដៅ​នេះ​ ខាង​ក្លឹប​នឹង​មិន​លក់​គេ​ជា​ដាច់​ខាត​។ "

Pogba បាន​មក​លេង​ឲ្យ​ Man Utd តាំង​ពី​ឆ្នាំ​ ២០១៦មក​ ដោយ​គ្រោង​នឹង​បញ្ចប់​ទៅ​វិញ​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២១​ខាង​មុខ​នេះ​៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី