Chelsea និយាយត្រូវថ្លៃគ្នាជាមួយ Leverkusen ក្នុងការទិញចូល Havertz
- 2020-08-24 12:16:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Chelsea និយាយត្រូវថ្លៃគ្នាជាមួយ Leverkusen ក្នុងការទិញចូល Havertz
ចន្លោះមិនឃើញ
ក្លឹប Chelsea បានព្រមព្រៀងគ្នាជាគោលការណ៍ហើយជាមួយក្លឹបអាល្លឺម៉ង់ Leverkusen ក្នុងការទិញចូលខ្សែប្រយុទ្ធ Kai Havetz នេះបើតាមអ្នកសារព័ត៌មាន Sky Sports លោក Fabrizio Romano។
លោក Romano បានរាយការណ៍ថា Chelsea បានដាក់ពាក្យទិញកាលពី ៣ថ្ងៃមុន ដោយដាក់ក្នុងតម្លៃជាង ១១៨លានដុល្លារ។ ក្នុងតម្លៃនេះដែរ Leverkusen ក៏បានឆ្លើយតបថា ព្រម កាលពីម្សិលមិញនេះហើយ។
ចំណែកឯលក្ខខ័ណ្ឌផ្ទាល់ខ្លួនរវាងក្លឹប Chelsea និងសាមីខ្លួនវិញ ក៏បានត្រូវរ៉ូវរួចហើយដែរ ក្រោយ Havartz ជួបជាមួយលោក Frank Lampard ដោយលក្ខខ័ណ្ឌនោះគឺ ខសន្យាក្នុងការលេងបាល់ទាត់អឺរ៉ុប UEFA Champions League។ កុងត្រាកីឡាកររូបនេះនៅក្លឹបអង់គ្លេសអាចនឹងមានរយៈពេល ៥ឆ្នាំ។
ក្នុងពេលនេះដែរភាគីទាំងសងខាងនៅតែរង់ចាំការធ្វើក្រដាសស្នាមប៉ុណ្ណោះ មុននឹងប្រកាសនាំចូលជាផ្លូវការ៕