Barca ប្ដូរ​ចិត្ត​៣៦០​ដឺក្រេ​​ចង់​រក្សា​ទុក​ Coutinho វិញ ក្រោយ​ជួយ Bayern ឈ្នះ​ពាន

  • 2020-08-25 02:55:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Philippe Coutinho គ្រោង​នឹង​ត្រឡប់​ជា​កីឡាករ​ជម្រើស​ដំបូង​វិញ​នៅ​ Barcelona ក្រោយ​មាន​ការ​ពិភាក្សា​គ្នា​ជា​មួយ​អ្នក​ចាត់​ការ​ថ្មី Ronald Koeman។

​សម្រាប់​ការ​ខ្ចី​ជើង​របស់​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​​ទៅ​កាន់ Bayern Munich បាន​ក្លាយ​ជា​រឿង​អស្ចារ្យ​ដោយ​ជួយ​ក្រុម​កាល​ពី​ថ្ងៃ​អាទិត្យ​ឈ្នះ​ពាន Champions League ជា​លើក​ទី​៦ ក្រោយ​ឈ្នះ PSG ១-០ ក្នុង​ទីក្រុង Lisbon។

យ៉ាងណាក្ដី​ Bayern ធ្លាប់​បាន​បញ្ជាក់​ថា ពួក​គេ​គ្មាន​បំណង​ទិញ​យក Coutinho ទេ។ ហើយ​កន្លង​ទៅ​ក៏​មាន​ដំណឹង​​ក្លឹប​នៅ Premier League ចង់​បាន​កីឡាករ​វ័យ​២៨​ឆ្នាំ​ទៅ​ដែរ។ ប៉ុន្តែ​​អ្នក​ចាត់​ការ​សញ្ជាតិ​ហុល្លង់​លោក Koeman ដែល​មក​ជំនួស​កន្លែង​លោក Setien បាន​ទូរសព្ទ​ទៅ​កាន់ Coutinho កាល​ពី​ព្រឹក​ថ្ងៃ​ច័ន្ទ​​ដើម្បី​បញ្ជាក់​ថា គេ​គឺ​ជា​ផ្នែក​មួយ​នៃ​គម្រោង​របស់​លោក​នៅ​រដូវ​កាល​ក្រោយ។

បន្ទាប់​ពី​អបអរ​ទៅ​កាន់ Coutinho សម្រាប់​ការ​ឈ្នះ UCL លោក Koeman បាន​និយាយ​ថា អតីត​កីឡាករ​របស់ Liverpool រូប​នេះ​នឹង​បង្ហាញ​ខ្លួន​ទៀងទាត់​ក្នុង​ការ​ប្រកួត​ក្រោម​ការ​ដឹក​នាំ​របស់​លោក​ជាមួយ Barcelona នៅ​រដូវ​កាល​២០២០-២១ និង​មាន​តំណែង​សំខាន់​មួយ​ដើម្បី​លេង៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី