Klopp ​ថា Bayern ​ឈ្នះ​ UCL ដោយសារ​សំណាងតិចៗ ព្រោះ...​

  • 2020-08-25 07:03:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​យល់​ថា​ក្រុម Bayern Munich ​ឈ្នះ​ពាន​រង្វាន់ UEFA Champions League ​រដូវ​កាល​នេះ ព្រោះ​មាន​សំណាង​ក្នុង​នោះ​ដែរ ដែល​ពួកគេ​មាន​ពេល​រៀប​ចំ​ក្រុម​បាន​យូរ។

Bayern Munich ​បាន​យក​ឈ្នះ​ក្រុម PSG ​ក្នុង​លទ្ធផល ​១-០ ​វគ្គ​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់ UEFA Champions League ​។ ​ក្នុង​ការ​ប្រកួត​នោះ​ដែរ ​លោក Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​មើល​ឃើញ​ថា​ក្រុម​យក្ស​អាល្លឺម៉ង់​មាន​កីឡាករ​ល្អ​គ្រប់​តំបន់​តែ​ម្ដង ដែល​ធ្វើ​ឱ្យ​ពួកគេ​ជោគជ័យ​ខ្លាំង​ក្នុង​ការ​ប្រកួត។ ​ទន្ទឹម​គ្នា​នឹង​កីឡាករ​ល្អ​នេះ​ដែរ ​ការ​ឈ្នះ UCL ​លើក​ទី​៦​របស់ Bayern Munich ​នេះ​ក៏​មាន​សំណាង​ក្នុង​នោះ​បន្តិចបន្តួច​ដែរ។

​លោក Klopp ​បាន​ពន្យល់​ពាក្យ​សំណាង​ដែល​លោក​ប្រើ​នោះ​ថា ​ក្រុម Bayern Munich ​មាន​កាល​វិភាគ​ល្អ​មែនទែន​ដើម្បី​បញ្ចប់​លីគ ​និង​ដើម្បី​ត្រៀម​ខ្លួន​សម្រាប់​លេង UEFA Champions League ​។ ​លីគ​អាល្លឺម៉ង់​ជា​លីគ​ទី​១​នៅ​ក្នុង​ចំណោម​លីគ​ធំ​ៗ​នៅ​អឺរ៉ុប ដែល​បើក​ការ​ប្រកួត​មុន​គេ ដើម្បី​បញ្ចប់​រដូវ​កាល។ ដែល​នេះ ​ជា​កត្ដា​អំណោយ​ផល​មែនទែន​សម្រាប់​ពួកគេ ​ប្រមូល​កីឡាករ ​និង​មិន​មាន​បញ្ហា​កីឡាករ​របួស​នោះ​ទេ៕

ប្រភព៖ Goal   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទពេញនិយម