ចំណុចនេះហើយទើបជួយឱ្យ ហ៊ុល គឹមហ៊ុយ សង្គ្រោះបាល់១១ម៉ែត្រ Privat បាន ១០០%!
- 2020-08-25 07:46:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចំណុចនេះហើយទើបជួយឱ្យ ហ៊ុល គឹមហ៊ុយ សង្គ្រោះបាល់១១ម៉ែត្រ Privat បាន ១០០%!
ចន្លោះមិនឃើញ
ហ៊ុល គឹមហ៊ុយ ត្រូវបានគេចាត់ទុកជាអ្នកចាំទីដៃស្អិតរបស់ក្លឹបបាល់ទាត់បឹងកេតអេហ្វស៊ី ហើយថ្មីៗនេះ គេបានសង្គ្រោះបាល់ពិន័យ១១ម៉ែត្ររបស់ខ្សែប្រយុទ្ធក្លឹបព្រះខ័នរាជស្វាយរៀង Befolo Privat Mbarga បានយ៉ាងល្អទៀតផង។
អ្នកចាំទីជម្រើសជាតិកម្ពុជា បានឱ្យដឹងថា គេអាចសង្គ្រោះបាល់ដ៏គ្រោះថ្នាក់នោះបាន ក៏ព្រោះគេតែងមើលការលេង និងរបៀបទាត់បាល់ប៉េណាល់ទីរបស់ Privat។
គឹមហ៊ុយ បញ្ជាក់ថា ៖«...និយាយទៅឱ្យតែរាល់ប្រកួតគាត់លេង ខ្ញុំមើលគាត់លេងរហូតហ្នឹង...ធម្មតាការប្រកួតមុនលេង យើងត្រូវមើលគូប្រកួតលេងម៉េច ហើយប៉េណាល់ទីម៉េច គ្រាន់តែ [Privat] ដាក់បាល់មក ខ្ញុំដឹងថាគាត់ទាត់អ៊ីចឹងទៅហើយ»។
គួរបញ្ជាក់ថា ការប្រកួតដណ្ដើមពានរង្វាន់លីគកំពូលកម្ពុជាឆ្នាំ២០២០សប្ដាហ៍ទី១៣កន្លងទៅ បឹងកេតបាន បំបាក់ក្រុមម្ចាស់ផ្ទះព្រះខ័នរាជស្វាយរៀងក្នុងលទ្ធផល ៤-២ ឈរកំពូលតារាងនៅជុំទី១ មាន៣២ពិន្ទុ ចំណែកស្វាយរៀងមាន៣១ពិន្ទុឈរលេខរៀងទី២៕