Hyundai មិនទាន់ដឹងហេតុផល ដែលក្នុងឡាន SUV ខ្លួន មានក្លិនដូចខ្ទឹម និងស្រោមជើង
- 2020-08-26 08:28:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hyundai មិនទាន់ដឹងហេតុផល ដែលក្នុងឡាន SUV ខ្លួន មានក្លិនដូចខ្ទឹម និងស្រោមជើង
ចន្លោះមិនឃើញ
រយៈពេលជាច្រើនខែកន្លងមកនេះ ម្ចាស់រថយន្ត Hyundai Palisade មួយចំនួនបានរាយការណ៍ពីបញ្ហាសាយភាយក្លិនផ្នែកខាងក្នុងរថយន្ត ដោយក្រោយពីជិះបានប៉ុន្មានពាន់គីឡូម៉ែត្ររួច រថយន្តមានបញ្ចេញក្លិនដូចជាក្លិនខ្ទឹម និងក្លិនស្រោមជើងចាស់ៗ។
នាពេលនេះ Hyundai បានទទួលស្គាល់ពីបញ្ហានេះ និងបាននិយាយថាបញ្ហានេះគឺជាទំនួលខុសត្រូវរបស់ក្រុមហ៊ុន ប៉ុន្តែក្រុមហ៊ុននៅមិនទាន់ដឹងថាក្លិនចម្លែកនោះកើតឡើងដោយសារអ្វីនៅឡើយទេ។ Hyundai បាននិយាយថា ៖ "យើងបានដឹងពីការព្រួយបារម្ភនេះ ហើយពេលនេះកំពុងតែធ្វើការស៊ើបអង្កេតរកមូលហេតុនៃបញ្ហា។”
គួរដឹងថាបញ្ហាក្លិនចម្លែកនេះ ទោះបីជាសាកបើកបង្អួចដើម្បីឲ្យក្លិនភាយចេញអស់ក៏មិនអាចដោះស្រាយបានដែរ។ ដូចនេះមានតែរង់ចាំដំណោះស្រាយពីខាងក្រុមហ៊ុន Hyundai តែប៉ុណ្ណោះ៕