ឆ្នាំ2020នេះ ហួវៃប៉ាវផ្តាច់ការប្រគំតន្ត្រីខ្នាតយក្ស Huawei nova 7i Luxury ស្វាគមន៍ការកក់ទុកមុន កំពូលស្មាតហ្វូន Huawei nova 7 SE 5G តម្លៃត្រឹមតែ $349

  • 2020-08-26 09:54:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅថ្ងៃសៅរ៍ទី29 សីហា 2020 ចាប់ពីម៉ោង 6ល្ងាច ខាងមុខនេះ ក្រុមហ៊ុនហួវៃនឹងប្រារព្ធកម្មវិធីប្រគំតន្ត្រីខ្នាតយក្សដាក់សម្ពោធស្មាតហ្វូនស៊េរីថ្មី Huawei nova 7i Luxury ពណ៌ប្រាក់ទឹកកក តម្លៃ $289 និង ស្វាគមន៍ការកក់ទុកមុន Huawei nova 7 SE 5G តម្លៃពិសេសត្រឹមតែ $349 ជាមួយនឹងវត្តមានកំពូលតារាចម្រៀងល្បីៗ ធានាថា ដឹងតែកក្រើកឆាកតន្ត្រីហង្សមាសទៀតហើយ។ សម្រាប់ឆ្នាំ 2020 នេះ ក្រុមហ៊ុនហួវៃ ហាក់មមាញឹកខ្លាំងលើការដាក់សម្ពោធស្មាតស៊េរីថ្មីត្រកូល NOVA ស៊េរី រហូត ប៉ាវផ្តាច់ ការប្រគំតន្ត្រីខ្នាតយក្ស លើឆាកតន្ត្រីហង្សមាសថែមទៀតផង។

លោក ថង សារី ប្រធានផ្នែកទីផ្សារប្រចាំក្រុមហ៊ុន ហួវៃនៅកម្ពុជាបានឲ្យថា ដោយសារមានការគាំទ្រភ្លូកទឹកភ្លូដី ពីសំណាក់អ្នកប្រើប្រាស់ស្មាតហ្វូនហួវៃនៅកម្ពុជា ជាពិសេសលើ NOVA ស៊េរីតែម្តង អាស្រ័យហេតុនេះ ទើបក្រុមហ៊ុនហួវៃយើងខ្ញុំដាក់សម្ពោធ នូវស្មាតហ្វូនរៀមច្បងស៊េរី Huawei nova Luxury ពណ៌ប្រាក់ទឹកកក និងស្វាគមន៍ការកក់ទុកមុន កំពូលស្មាតហ្វូន 5G Huawei nova 7 SE 5G តម្លៃពិសេសត្រឹមតែ $349 ក្នុងកម្មវិធីប្រគំតន្ត្រី nova 7i LUXURY Concert ផ្សាយបន្តផ្ទាល់លើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និង ហ្វេសប៊ុកផេកផ្លូវការ Huawei Mobile ជាបន្តបន្ទាប់។

គ្រប់គ្នាអាចជាវ ស្មាតហ្វូនស៊េរីថ្មី Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកក តម្លៃ $289 នឹងទទួលបានច្រាស់ដុសធ្មេញឆ្លាតវៃ Lebooo Smart Toothbrush តម្លៃ $39 មានបីជម្រើសពណ៌ភ្លាមៗ ខណៈបើ កក់ទុកមុន កំពូលស្មាតហ្វូន Huawei nova 7 SE 5G តម្លៃ $349 នឹងទទួលបាន QuickCharge Powerbank មានតម្លៃ $29, Original Nova Case មានតម្លៃ $20 ស៊ីម Smart គម្រោងធំហ្មង៎12 សប្តាហ៍ មានតម្លៃ $129 និង កាតាបស្តាយ Huawei មានតម្លៃ $35 សរុបជាសាច់ប្រាក់ $213។

HUAWEI nova 7i LUXURY ត្រូវបានក្រុមហ៊ុនហួវៃកំណែអាប់ដេតពី nova 7i ជាមួយនឹងថ្មីស៊ីវិល័យ បែបអេឡេហ្គង់គឺពណ៌ប្រាក់ទឹកកក មានកាមេរ៉ាក្រោយ4គ្រាប់ AI ទំហំ 48MP ដែល កាមេរ៉ាទី1 ទំហំ 48មេហ្គាភិកស៊ែល f/1.8 ជាកាមេរ៉ាមេ អាចថតស្អាតច្បាស់ក្រឡែតសព្វវត្ថុក្នុងរូបភាពដែលចង់ផ្តិតយក ជាមួយនឹងមុខងារ Ultra Clarity Mode។ សម្រាប់ពេលយប់វិញ អ្នកប្រើប្រាស់កាន់តែអស់បារម្ភក្នុងការផ្តិតយករូបភាព ទេសភាព ក្រុមគ្រួសារ មិត្តភក្តិ ឬមនុស្សជាទីស្រឡាញ់ បានច្បាស់ស្អាតគ្មានគ្រាប់អ៊ុច ជាមួយនឹងមុខងារបច្ចេកវិទ្យាថ្មី HUAWEI AI Image Stabilization និង Handheld Super Night Mode។

កាមេរ៉ាទី2 ទំហំ 8មេហ្គាភិកស៊ែល f/2.4 ជាកាមេរ៉ាសម្រាប់ថតប្លង់ទូលាយ Ultra Wide Angle បាន 120ដឺក្រេ អាចថតរូបភាព ទេសភាព ទិដ្ឋភាពទីក្រុង និងការជួបជុំមិត្តភក្តិក្រុមគ្រួសារបានកាន់តែទូលាយ និងបានកាន់តែច្រើនគ្នារហូតដល់ទៅ 140%។ កាមេរ៉ាទី3 បំពាក់នូវឡេន Macro ទំហំ 2មេហ្គាភិកស៊ែល f/2.4 សម្រាប់ថតរូបជិតៗរហូតដល់ទៅ 4cm ដែលនឹងផ្តល់នូវការថតរូបភាពតាមទូរស័ព្ទដៃកាន់តែរស់រវើក។

សម្រាប់កាមេរ៉ាទី4 ទំហំ 2មេហ្គាភិកស៊ែល f/2.4 ភ្ជាប់បច្ចេកវិទ្យា AI depth perception សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ Bokeh ធ្វើឲ្យរូបភាពដែលផ្តិតចេញមកកាន់តែទាក់ទាញ និងលេចធ្លោបំផុត។ nova 7i មានកាមេរ៉ាទម្លុះអេក្រង់ថតរូបស៊ែលហ្វីច្បាស់ស្អាតនៅពេលយប់ជាមួយនឹងមុខងារ Super Night Selfie 2.O Mode ភ្ជាប់បច្ចេកវិទ្យា Multi-Frame សម្គាល់ការថតគ្រប់សណ្ឋាន និងផ្តល់ពន្លឺដោយស្វ័យប្រវត្តនៅពេលថតស៊ែលហ្វីពេលយប់ ហើយរូបភាពមួយសន្លឹកៗដែលផ្តិតចេញមកភ្លឺសស្អាតបែបធម្មជាតិ។ ជាពិសេសបច្ចេកវិទ្យាAIជំនួយការថតរូបស៊ែលហ្វី អាចកំណត់សម្គាល់មុខមនុស្ស ស្រមោល និង ពន្លឺធ្វើឲ្យររូបថតស៊ែលហ្វីបែប Portrait កាន់តែអេម។

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក បំពាក់នូវបច្ចេកវិទ្យាសាកថ្មរហ័សឈានមុខគេ Huawei Super Charge កម្លាំងសាកថ្មធំទំហំ40វ៉ាត់ សាកថ្ម10នាទីលេងជាប់បាន3ម៉ោង ភ្ជាប់មកជាមួយនឹង Huawei AppGallery មួយសេតក្នុងប្រអប់ស្រាប់ ងាយស្រួល ទាញយកកម្មវិធីល្បីៗដែលកំពុងពេញនិយមរួមមាន ABA, SmartNas, Line, Tiktok, WhatsApp កុម្ម៉ង់ម្ហូបតាម App Food Panda, Bloc Delivery, eGets ទិញទំនិញតាម Khmer24, L192, ZANDo, Smile Shop, AliExpress កម្មវិធីកក់ TADA, WeGo, SmartRide, ឬ រៀនតាមអនឡាញ E-school Cambodia និង Zoom ម៉ាឆ្ងាញ់ រហ័សទាន់ចិត្ត ហើយFree ទៀត តាមរយៈ Huawei AppGallery។ ក្រៅពី AppGallery ស្មាតហ្វូនម៉ូដែលនេះ ក៏មានភ្ជាប់មកជាមួយនឹង Petal Search ដែលអាចដោនឡូតកម្មវិធី Apps និងហ្គេមល្បីៗ រាប់លានពីគ្រប់ទីកន្លែង ដោយសុវត្ថិភាពបំផុត ឧទាហរណ៍ Google Chrome, Google Map, YouTube, Facebook, Instagram, ហ្គេមល្បីៗដូចជា PubG, Mobile Legend តាមរយៈ Petal Search។

HUAWEI nova 7i LUXURY ពណ៌ប្រាក់ទឹកកក មានអេក្រង់លាតពេញទំហំ 6.4 អ៊ីញ ជាប្រភេទអេក្រង់ LTPS IPS LCD capacitive touchscreen ដែលទ្រទ្រង់នូវពណ៌ចំនួន 16 លាន និងកម្រិតភាពច្បាស់ 1080 x 2310 pixels (398 ppi) បំពាក់នូវបន្ទះឈីប Kirin 810 ភ្ជាប់បច្ចេកវិទ្យាខួរក្បាលឆ្លាតវៃ NPU បច្ចេកវិទ្យា AI ប្រើប្រាស់សេនស័រ ISP+IVP image សម្រាប់ការបន្ថយគ្រាប់អ៊ុចជាមួយតុល្យភាព GPU Turbo ជំនាន់ថ្មីសម្រាប់ជំនួយការលេងហ្គេមជាមួយ HD Graphics, ហើយនឹង Frame Rates ខ្ពស់ ធ្វើឲ្យការលេងហ្គេមរលូនឥតទាក់។ វាមានរ៉េមទំហំ 8GB អង្គផ្ទុកទិន្នន័យ 128GB អាចបន្ថែមនូវម៉េមូរីខាងក្រៅ ទំហំដល់ទៅ 256GB ថែមទៀតផង។ ស្មាតហ្វូននេះនៅតែរក្សានូវរន្ធដោតកាសស្តាប់ 3.5mm Audio Jack និងប្រព័ន្ធទំនាក់ទំនងដូចជា Wi-Fi 802.11 a/b/g/n/ac, dual-band, Wi-Fi Direct, hotspot និងរន្ធសាកថ្ម USB 2.0, Type-C 1.0 reversible connector, USB On-The-Go ថែមទៀត។ បន្ថែមពីនេះទៀតនោះ ស្មាតហ្វូននេះមានសេនស័រជាច្រើនទៀតដូចជា accelerometer, proximity, compass និងថាមពលថ្មទំហំ 4200 mAh ជាមួយនឹងការទ្រទ្រង់នូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន Fast charging 40W សាក10នាទី លេងបានលើសពី3ម៉ោង។

ដូចនេះ​កុំភ្លេចដាក់ម៉ោង​រោទ៍​ រង់​ចាំអ៊ុតមើលក្នុងកម្មវិធីប្រគំតន្ត្រី nova 7i LUXURY concert ហ្វេសប៊ុកផ្លូវការ Huawei ឬក៏ទូរទស្សន៍ហង្សមាស HDTV នៅថ្ងៃសៅរ៍ទី 29 សីហា 2020 វេលាម៉ោង 6 ល្ងាច ខាងមុខនេះ។ ជាវ Huawei nova 7i LUXURY ពណ៌ប្រាក់ទឹកកកឥឡូវនេះ នឹងទទួលបាន ច្រាស់ដុសធ្មេញឆ្លាតវៃ Lebooo Smart Toothbrush តម្លៃ $39 ភ្លាមៗ ប៉ុន្តែបើសិនជាចង់ឡើងស៊េរីទូរស័ព្ទ 5G អាចពិចារណាកក់ទុកមុនលើ Huawei nova 7 SE 5G តម្លៃត្រឹមតែ $349 នឹងទទួលបានកាដូបន្ថែមសរុបជាសាច់ប្រាក់ $213៕