អ្នកប្រដាល់ថៃ Tawan Chai ថតជាមួយ​តួក្ដៅសាច់ ផ្អើល​បណ្ដាញសង្គមថៃ

  • 2020-08-26 14:23:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រដាល់ថៃ Tawanchai PK Saenchaimuaythaigym និង​តារាសិចស៊ីថៃ Nong Natt បានបង្ក​ភាព​ភ្ញាក់ផ្អើល​ក្នុង​បណ្ដាញសង្គម​ថៃ ក្រោយពី​រូបភាព​ជាច្រើនសន្លឹក​របស់​អ្នកទាំង២ បានលេចឡើងលើ Instagram។

រូបភាព​ទាំងនោះ បានផ្ទុះ​ខ្លាំង ក្រោយពី Nong Natt បង្ហោះ​លើ​ Instagram របស់នាង ក្នុងកាយវិការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អ្នកប្រដាល់​ល្បី វ័យត្រឹម ២១ឆ្នាំ។ រូបភាពទាំងនោះ ត្រូវបានថត អំឡុងអ្នកទាំង២ ផ្សព្វផ្សាយ​កាហ្វេ Sor Muay Thai។

ងាកមកនិយាយពីអាជីព​ប្រដាល់​វិញ Tawanchai ទើបប្រកួតឈ្នះ កីឡាកររួមជាតិ Nuenglanlek Jitmuangnon លើ​សង្វៀន​ប៉ុស្តិ៍លេខ៧ ថៃ កាលពីថ្ងៃទី១៦ សីហា​កន្លងទៅ។ ក្រៅពីប្រកួតនៅសង្វៀននេះ Tawanchai ភាគច្រើនប្រកួតនៅសង្វៀន Lumpinee និងសង្វៀននៅចិន Wu Lin Feng។

ចំណែកតារាស្រី វ័យ៣៥ឆ្នាំ Nong Natt ដែលមានឈ្មោះពិតថា Kesarin Chaichalermpol វិញ ក្រៅពីថតរឿងបែបក្ដៅសាច់ នាងជាតារាម៉ូដែលប្រចាំកម្មវិធីផ្សេងៗ។

ចង់ដឹងថារូបភាពរវាង Tawanchai និង Nong Natt យ៉ាងណានោះ សូមទស្សនា​ខាងក្រោមនេះ៖

ប្រភពរូបភាពពី Instagram របស់ Nong Natt

ចុចអាន៖ ឡូយមែន! គ្រាន់​តែ​ប្ដូរ​ឈ្មោះ​នៅ​ខាង​ចុង​បន្តិច Sangmanee ទទួល​បាន​​ជាង​៥​ម៉ឺន​ដុល្លារ