លុយចំណេញរបស់ Xiaomi កើនឡើងដល់ជិត ១៣០% នៅត្រីមាសទី២
- 2020-08-27 01:49:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លុយចំណេញរបស់ Xiaomi កើនឡើងដល់ជិត ១៣០% នៅត្រីមាសទី២
ចន្លោះមិនឃើញ
Xiaomi បានបង្ហាញលទ្ធផលហិរញ្ញវត្ថុប្រចាំត្រីមាសទីពីរនៃឆ្នាំ ២០២០ ដែលលទ្ធផលឃើញថាមានចំនួនវិជ្ជមានច្រើន ទោះបីជាទីផ្សារពិភពលោករងការវាយប្រហារដោយសារជំងឺកូវីដ១៩ក្ដី។
នៅត្រីមាសទីពីរនៃឆ្នាំ ២០២០ ក្រុមហ៊ុន Xiaomi អាចរកចំណូលបានសរុប ៧,៧ពាន់លានដុល្លារ ដែលកើនឡើង ៣,១% ធៀបនឹងត្រីមាសទីពីរឆ្នាំ ២០១៩។ យ៉ាងណាក្ដី ប្រាក់ចំណេញដែលរកបានគឺមានចំនួន ៦៥០លានដុល្លារ ដែលកើនឡើងរហូតដល់ ១២៩,៨% បើធៀបនឹងត្រីមាសទីពីរឆ្នាំ ២០១៩ និងកើនឡើង ១០៨% ធៀបនឹងត្រីមាសទីមួយឆ្នាំ ២០២០។
ទីផ្សារអឺរ៉ុបជាចំណែកធំមួយដែលធ្វើឲ្យប្រាក់ចំណេញរបស់ Xiaomi កើនឡើងខ្លាំង។ ចំនួនលក់ស្មាតហ្វូនរបស់ Xiaomi នៅអឺរ៉ុប មានកំណើន ៦៥% ធៀបនឹងត្រីមាសទីពីរឆ្នាំមុន។ Xiaomi ជាក្រុមហ៊ុនលក់ស្មាតហ្វូនបានច្រើនជាងគេនៅប្រទេសអេស្ប៉ាញ ជាប់លេខពីរនៅបារាំង និងលេខបួននៅអាល្លឺម៉ង់។
ចំណែកទីផ្សារប្រទេសឥណ្ឌាដែលកំពុងរងគ្រោះខ្លាំងព្រោះជំងឺកូវីដ១៩ ឃើញថាចំនួនលក់របស់ Xiaomi ធ្លាក់ចុះ ២៨% ហើយនៅប្រទេសចិនដែលជាទីផ្សារធំរបស់ Xiaomi ក៏នៅមិនទាន់វិលត្រឡប់មកសភាពដើមនៅឡើយដែរ៕