១០០% ប្រិយមិត្ត​លែង​យល់​ច្រឡំហើយ ក្រោយ​​​ដឹង​​ប្រាក់​ចំណូល​ប្រចាំ​ខែរបស់​តារា​ចម្រៀង ណូយ វ៉ាន់ណេត

  • 2020-08-27 04:07:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ប្រិយមិត្ត ធ្លាប់​មាន​ការ​ស្លុត​ចិត្ត ក្រោយ​មាន​ចចាមអារ៉ាម​ថា លោក​ ណូយ វ៉ាន់ណេត មាន​បញ្ហា​ជីវភាព រហូត​ធ្លាក់​ខ្លួន​ដល់ថ្នាក់​ធ្វើ​កម្មករ​សំណង។ ប៉ុន្តែ​ឥឡូវ​នេះ ១០០% ប្រិយមិត្ត​លែង​យល់​ច្រឡំ​ហើយ ក្រោយ​ដឹង​ពី​ប្រាក់ចំណូល​ប្រចាំ​ខែរបស់​តារា​ចម្រៀង​ជើង​ចាស់​រូប​នេះ

តាម​ការ​បញ្ជាក់​ពី​តារា​ចម្រៀង​ជើងចាស់ លោក ណូយ វ៉ាន់ណេត ដែល​មិន​ស្ថិតនៅ​ក្រោម​ការ​គ្រប់គ្រង​របស់​ផលិតកម្ម​ណា​មួយ​នោះ បាន​ឲ្យ​ដឹង​ថា លោក​បាន​ឈោង​ចាប់​ការងារ​ស្ទើរគ្រប់​ប្រភេទ​បន្ថែម​លើ​អាជីព​ចម្រៀង បើទោះបីជាប្រភពចំណូលពីអាជីពសិល្បៈនៅមានភាពល្អប្រសើរក្ដី។

បច្ចុប្បន្នតារាចម្រៀងដែលនៅតែទទួលបានការគាំទ្រច្រើនពីមនុស្សវ័យចំណាស់ និងវ័យកណ្ដាល នៅតែអាចរក្សាប្រភពចំណូលក្បែរម៉ឺនដុល្លារដដែលក្នុង១ខែ តាមរយៈសំនៀងដ៏ក្រអូនក្រអៅរបស់លោកនៅលើឆាកកម្មវិធីផ្សេងៗ។ ណូយ វ៉ានណេត

តារា​ចម្រៀង​ចាស់​វស្សា និយាយ​ថា បច្ចុប្បន្ន​រូប​លោក​នៅ​តែ​ទទួល​បាន​ការ​គាំទ្រ​ច្រើនពី​ប្រិយមិត្ត ព្រោះ​ម្ចាស់​កម្មវិធី​ភាគច្រើន​នៅ​ពេញចិត្ត​នឹង​សំនៀង​របស់​លោក ហើយ​បាន​អញ្ជើញ​លោក​ឲ្យ​ច្រៀង​ជាហូរហែ បើ​ទោះបី​ជា​មួយ​រយៈ​ចុង​ក្រោយ​នេះ​កម្ពុជា​មាន​វិបត្តិ​កូវីដ-១៩ ក្ដី។

លោក ណូយ វ៉ាន់ណេត បង្ហើប​ថា រូប​លោក​ទទួល​បាន​ការ​ច្រៀង​ក្នុងកម្មវិធី​ផ្សេង​ៗរាល់​ខែ​មិន​ដែល​ដាច់​ឡើយ ហើយ​ការ​ច្រៀង​នៅ​ភ្នំពេញ​មានតម្លៃប្រមាណ​ ៧០០​ដុល្លារ និង​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ​ដូចជារតនគីរី និងមណ្ឌលគិរីជាដើម គឺលោក​យក​តម្លៃពី ១៣០០ ទៅ​១៨០០​ដុល្លារ ក្នុងមួយកម្មវិធី។

ប្រភព​ចំណូល​ក្រៅ​ពី​អាជីព​ចម្រៀង​លោក ណូយ វ៉ាន់ណេត ក៏​មាន​មុខរបរ​សំខាន់​មួយ​ទៀត​ដែរ គឺ​លក់​ជីធម្មជាតិ និង​សម្ភារៈ​កសិកម្ម​ដែល​មាន​ចំណូល​ប្រចាំ​ខែ​ប្រមាណ​២០០០​ដុល្លារ។ លោក​ថា បើ​ទោះ​បី​ជា​ថ្ងៃ​ណា​មួយ​លោក​ត្រូវ​ដាច់​ឆ្ងាយ​ពី​សិល្បៈ​ក៏​លោក​នៅ​តែ​អាច​រក​ចំណូល​បានច្រើន​គួរសម ព្រោះ​នៅ​មាន​ការងារ​ជា​ច្រើន​ណាស់នៅ​រង់ចាំ​លោក ហើយ​លោក​មិនដែលខ្ជិល ឬ​ផ្ដេកផ្ដួល​លើ​ការងារ​ណា​មួយ​ឡើយ សូម្បី​តែ​ការងារ​សំណង់​៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ