នៅ Serie A ឥលូវនេះ កីឡាករណាមានតម្លៃខ្លួនថ្លៃជាងគេ?
- 2020-08-27 09:25:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅ Serie A ឥលូវនេះ កីឡាករណាមានតម្លៃខ្លួនថ្លៃជាងគេ?
ចន្លោះមិនឃើញ
នៅក្នុងលីគកំពូលអ៊ីតាលី គិតត្រឹមខែសីហា ឆ្នាំ២០២០នេះដែរ កីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេគឺ ខ្សែប្រយុទ្ធបែលហ្សិកកីឡាករ Romelu Lukaku។ Lukaku នៅពេលនេះដែរមានតម្លៃខ្លួនប្រមាណ ១០០លានដុល្លារសហរដ្ឋអាមេរិក។
កីឡាកររូបនេះបានប្រកបអាជីពនៅក្លឹប Inter Milan ក្រោយផ្លាស់ពីក្លឹបអង់គ្លេស Manchester United កាលពីឆ្នាំ២០១៩កន្លងទៅ។ អំឡុងពេលមួយរដូវកាលពេញនៅ Inter Milan កីឡាកររូបនេះបង្ហាញខ្លួនបាន ៣៦ប្រកួត ហើយរកគ្រាប់បាល់បាន ២៣គ្រាប់គ្រប់កម្មវិធីរបស់ក្លឹប។
តាមពីក្រោយ Lukaku គឺខ្សែប្រយុទ្ធអាហ្សង់ទីនលេងនៅ Juventus កីឡាករ Paulo Dybala មានតម្លៃខ្លួនប្រមាណ ៩៥លានដុល្លារ ហើយបន្តមកទៀតគឺខ្សែការពារហុល្លង់ Matthijs De Ligt មានតម្លៃខ្លួនជាង ៨៣លានដុល្លារ។ ចំណែកឯខ្សែប្រយុទ្ធព័រទុយហ្គាល់កីឡាករ Cristiano Ronaldo ជាប់លេខ ៧ ដោយមានតម្លៃខ្លួនប្រមាណ ៧១លានដុល្លារ៕