មូលហេតុ​ដែល​កន្លែងមួយ​នៅប្រាសាទ​​អង្គរ​វត្ត​មាន​ឈ្មោះ​ហៅ​ថា​ "ថែវ​ព្រះ​ពាន់​"

  • 2020-08-28 02:19:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ប្រាសាទ​អង្គរ​វត្ត​មាន​ផ្នែក​មួយ​ អ្នក​ស្រុក​ឲ្យ​ឈ្មោះ​ថា​ ថែវ​ព្រះ​ពាន់​ ដោយ​សារ​ទី​នោះ​ធ្លាប់​តម្កល់​ព្រះ​ពុទ្ធ​បដិមា​ និង​អទិទេព​ផ្សេង​ទៀត​រាប់​រយ​ពាន់​អង្គ​កាល​ពី​មុន​។​

តាម​ប្រវត្តិសាស្ត្រ​ដែល​ចងក្រង​ដោយ​ពួក​អឺរ៉ុប​បាន​សរសេរ​ថា​ អង្គរ​ត្រូវ​បាន​ជនជាតិ​ខ្មែរ​បោះបង់​ចោល​រហូត​ដុះ​ព្រៃ​ព្រឹក្សា​ជុំ​ជិត​ ប៉ុន្តែ​ជាក់ស្ដែង​អ្នក​ប្រវត្តិវិទូ​ជាន់​ក្រោយ​បាន​រក​ឃើញ​ថា ខ្មែរ​មិន​ដែល​បាន​ចោល​អង្គរ​ម្ដង​ណា​ឡើយ។​

នៅ​សម័យ​កណ្ដាល​ឬ​សម័យ​ក្រោយ​អង្គរ​ ប្រជាជន​ខ្មែរ​ និង​ជន​បរទេស​បាន​ធ្វើ​ដំណើរ​ទៅ​អង្គរ​ឥត​ដាច់​ ដើម្បី​បន់​ស្រន់​ ធ្វើ​ពិធី​សាសនា​នានា​ ត្ថុជាទីសក្ការៈ ជាពិសេសព្រះពុទ្ធរូបមកតម្កល់នៅទីនោះ មាន​ទាំង​ការ​ចារ​សិលាចារឹក​ផង។​

យូរ​ទៅ​បដិមា​​កើន​ឡើង​ច្រើន​សន្ធឹកសន្ធាប់ រហូត​ទាល់​តែ​នៅស.វ.ទី២០ គេ​យក​មួយ​ចំនួន​ធំ​មក​រក្សា​ទុក​នៅ​អភិរក្ស​អង្គរ ហើយ​ខ្លះ​ទៀត​យក​មក​តាំង​នៅ​សារមន្ទីរជាតិ​។ សព្វថ្ងៃ​នៅ​សល់​មួយចំនួន​ដែល​គេ​តែង​ឃើញ​មនុស្ស​ទៅ​គោរព​ពុំ​ដែល​ដាច់។

ក្រៅ​ពី​បុរាណ​វត្ថុ ថែវ​ ឬ​រួត​​ព្រះពាន់​ផ្ទុក​នូវ​សិលាចារឹក​យ៉ាង​ច្រើន​ជា​ភាសាខ្មែរ​ហើយ​មិន​តែ​ប៉ុណ្ណោះ​មាន​ចារឹក​ជា​ភាសា​ផ្សេងៗ​ទៀត​​ដូចជា ចិន, ជប៉ុន, ភូមា​ជា​ដើម៕

អត្ថបទ៖ សៀនហួរ

អត្ថបទពេញនិយម
អត្ថបទថ្មី