Bayern សារភាព​ត្រង់​ៗ​ថា គ្មាន​លទ្ធភាព​ក្នុង​ការ​នាំ​ Messi ចូល​ទេ

  • 2020-08-27 13:31:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Bayern Munich តាម​រយៈ​នាយក​ក្លឹប​របស់​ខ្លួន លោក Karl-Heinz Rummenigge បាន​និយាយ​ប្រាប់​សារព័ត៌មាន​ក្នុង​ពេល​ថ្មីៗ​នេះ​ថា ខាង​ក្លឹប​មិន​មាន​លទ្ធភាព​ក្នុង​ការ​ទិញ​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​ Lionel Messi មក​នោះ​ទេ។

លោក​បាន​និយាយ​ថា៖ " ទេ! ខាង Bayern នឹង​មិន​ចែចូវ​ Messi ទេ។ យើង​មិន​មាន​លទ្ធភាព​ក្នុង​ការ​ចំណាយ​លើ​កីឡាករ​កម្រិត​បែប​នេះ​ទេ ហើយ​យើង​ក៏​មិន​មាន​គោលនយោបាយ ឬ ទស្សនៈ​ក្នុង​ការ​នាំ​ចូល​កីឡាករ​បែប​នេះ​ឡើយ " ។

លោក​បាន​បន្ត​ថា៖ " និយាយ​តាម​ត្រង់ ខ្ញុំ​ក៏​មិន​ចង់​ឃើញ Messi ចេញ​ពី Barcelona ដែរ តែ​វា​ប្រាកដ​ជា​មាន​បញ្ហា​ផ្ទៃ​ក្នុង​ ហើយ​ខ្ញុំ​ក៏​មិន​ចង់​ជ្រៀតជ្រែក​ដែរ " ។

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន Paris Saint-Germain ក៏​ប្រកាស​ដូច​គ្នា​ថា មិន​អាច​ទ្រទ្រង់​ក្នុង​ការ​ផ្ដល់​ប្រាក់​ឈ្នួល​ដល់​ Messi ទេ។ ហេតុផល​មាន​ច្រើន​ តែ​អ្វី​ដែល​ចម្បង​គឺ​ក្លឹប​ភាគ​ច្រើន​មាន​បញ្ហា​លុយ​កាក់ ដោយ​សារ​តែ​រឿង​កូវីដ៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម