ក្ដៅៗ! បទ​ថ្មី​ទើប​ចេញ​របស់ សុគន្ធ នីសា "ស្មោះ​ពេក​អាយុ​ខ្លី" កប់​ខ្លាំង​ណាស់!

  • 2020-08-28 04:05:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទើប​តែ​ប៉ុន្មាន​ម៉ោង​មុន​នេះ​ប៉ុណ្ណោះ ផលិតកម្ម​រស្មី​ហង្សមាស​បាន​បញ្ចេញ​វីដេអូ​ចម្រៀង​មួយ​បទ​ទៀត​មាន​ចំណង​ជើង​ថា "ស្មោះ​ពេក​អាយុ​ខ្លី" បក​ស្រាយ​ដោយ​តារា​ចម្រៀង​រាង​តូច​ច្រឡឹង សំឡេង​ស្រទន់​អ្នកនាង សុគន្ធ នីសា ដែល​កំពុង​ទទួល​បាន​ការ​គាំទ្រ យ៉ាង​ច្រើន​កុះករ ពី​សំណាក់​មិត្ត​យុវវ័យ នៅ​ក្នុង​សង្គម​ហ្វេសប៊ុក។

"ស្មោះ​ពេក​អាយុ​ខ្លី" ជា​បទ​ចម្រៀង​រៀប​រាប់ ពី​ភាព​សោក​សៅ ទុក្ខ​ព្រួយ ភាព​ឈឺ​ចាប់ នៅ​ក្នុង​រឿង​ស្នេហា ជា​ពិសេស​ត្រូវ​នឹង​សាច់​រឿង មិត្ត​យុវវ័យ​ពេល​បច្ចុប្បន្ន​ខ្លាំង​ៗ​តែ​ម្តង។ ម្យ៉ាង​វិញ​ទៀត​បទ ចម្រៀង​មួយ​នេះ ស៊ី​ខ្លាំង​ជាមួយ​នឹង​សំឡេង​ពោរពេញ​ដោយ​មនោសញ្ចេតនា​គ្មាន​ពីរ​របស់ សុគន្ធ នីសា ដែល​កាន់​តែ​ធ្វើ​ឲ្យ​បទ​ចម្រៀង​មួយ​នេះ ហាក់​កំពុង​ដាស់​អារម្មណ៍ អ្នក​ខូច​ចិត្ត​គ្រប់​រូប​ឲ្យ​អណ្ដែត​អណ្ដូង ទៅ​តាម​បទ​ចម្រៀង​មួយ​នេះ។

នៅ​ក្នុង​នោះ ក៏​មាន​មហាជន​មួយ​ចំនួន បាន​ Commentសរសើរ​បទ​ចម្រៀង​មួយ​បទ​នេះ​ចំ​ៗ​តែ​ម្តង​ថា ពិត​ជា​ពីរោះ​ខ្លាំង​មិន​ខក​ចិត្ត ក្នុង​ការ​ទន្ទឹង​រង់ចាំ​ឡើយ។

តោះ...ស្ដាប់​បទ​ថ្មី​នេះ​ទាំង​អស់​គ្នា!!!