រាជិនីសម្រស់ប្រចាំ K-Pop ដែលបុរសកូរ៉េពេញចិត្តពេញថ្លើមជាងគេបច្ចុប្បន្ន
- 2020-08-31 03:13:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រាជិនីសម្រស់ប្រចាំ K-Pop ដែលបុរសកូរ៉េពេញចិត្តពេញថ្លើមជាងគេបច្ចុប្បន្ន
ចន្លោះមិនឃើញ
ថ្មីៗនេះ អ្នកប្រើបណ្ដាញសង្គមលើអ៊ីនធើណិត ពិសេសបុរសៗ បានបង្ហាញចំណាប់អារម្មណ៍រៀងៗខ្លួន ពីតារា K-Popនារីៗដែលទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេពីបុរសកូរ៉េ ខ្លួនពេញចិត្តខ្លាំងជាងគេនាពេលបច្ចុប្បន្ននេះ ផ្អែកលើសម្រស់របស់តារាទាំងនោះ។
ខាងក្រោមជាចំណាត់ថ្នាក់កំពូលទាំង ៥៖
១. Sana (ក្រុម TWICE)
ប្រជាប្រិយភាពរបស់ Sana ក្នុងប្រទេសកូរ៉េពិតជាកើនឡើងខ្លាំងនាពេលចុងក្រោយ ដោយសារភាពស្រស់ស្អាត គួរឲ្យស្រឡាញ់របស់នាងចេះតែបង្ហាញឡើង ធ្វើឲ្យបុរសជាច្រើនចាប់ចិត្ត ព្រងើយមិនបាន។
២. Kim Minju (ក្រុម IZONE)*
នាងចាប់ផ្ដើមមានគេចាប់អារម្មណ៍តាំងពីចូលសិល្បៈភ្លាមម្ល៉េះ។ គ្រាន់តែបង្ហាញមុខក្នុងវីដេអូបទចម្រៀង «Trouble» និង «Like Paradise» ដំបូងភ្លាម នាងកើនប្រជាប្រិយភាពបាត់ទៅហើយ ដោយសារសម្រស់ទាក់ទាញនេះឯង។
៣. Irene (ក្រុម Red Velvet)
នាងត្រូវបានគេឲ្យរហស្សនាមថា «Original Visual» នារីដែលស្អាតឥតខ្ចោះពីធម្មជាតិ ប្រចាំ K-Pop ជំនាន់ទី៣នេះ។ ទម្រង់មុខតូចល្អ ត្របកភ្នែក ២ជាន់របស់នាង ក្លាយជាទីប្រាថ្នារបស់បុរសជាច្រើន ហើយសូម្បីនារីៗគ្នាឯងក៏ចង់បានមុខបែបនេះដែរ។
៤. Jisoo (ក្រុម BLACKPINK)
នាងបានទទួលក្ដីស្រឡាញ់ពីបុរសកូរ៉េជាច្រើន ក្នុងនាមជាសមាជិក BLACKPINK ដែលមានសម្រស់ត្រូវនឹងស្តង់ដាកូរ៉េបំផុត។ ទម្រង់មុខរបស់នាងតែងទទួលបានការកោតសរសើរជាច្រើនពីមហាជន ហើយសូម្បីសមាជិក BLACKPINK ៣នាក់ទៀតក៏សរសើរមិនដាច់ពីមាត់ថា Jisoo មុខស្អាតឥតខ្ចោះដែរ។
៥. Naeun (ក្រុម April)
នាងត្រូវបានលើកថាជាសមាជិកដែលល្បីឈ្មោះជាងគេប្រចាំក្រុម ហើយបច្ចុប្បន្នរឹតតែភ្ញាក់ផ្អើល ដោយសារតែ Naeun កាន់តែមានប្រជាប្រិយភាព ដោយសារសម្រស់ល្អគន់របស់នាងនេះ។ កម្ពស់ ១៦៧សង់ទីម៉ែត្រនេះ សមគ្មានទាស់នឹងរាងកាយស្រឡូន និងមុខដ៏តូចច្រឡឹង ទាក់ចិត្តបុរសកូរ៉េជាទីបំផុត៕