ឃ្លាលើកទឹកចិត្ត ៦យ៉ាង ដែលអ្នកគួរប្រើ នៅក្នុងជីវិតប្រចាំថ្ងៃ

  • 2020-08-31 07:13:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកគួរចំណាយពេល លើកទឹកចិត្តខ្លួនឯង ជាមួយឃ្លាលើកទឹកចិត្តទាំង៦ ខាងក្រោម ៖

រូបតំណាង

+ ១. ឃ្លាដែលអាចសម្លាប់អ្នកបានគ្រប់ពេល នោះគឺ ខ្ញុំល្អមិនគ្រប់គ្រាន់ ខ្ញុំធ្វើអ្វីមិនកើត ខ្ញុំអត់បានការ ខណៈពេលដែលអ្នកអាចប្រើឃ្លាមួយ ដែលធ្វើអោយជីវិតរបស់អ្នកមានភាពប្រសើរឡើង នោះគឺ ខ្ញុំនឹងព្យាយាមបន្ថែម។

  • ២. ឃ្លាដែលធ្វើអោយជីវិតរបស់អ្នកពិបាកនឹងជោគជ័យ នោះគឺ ក្តីសុបិន្តរបស់ខ្ញុំធំពេកហើយ វាច្រើនពេកសម្រាប់ខ្ញុំ វាលើសពីសម្ថភាពរបស់ខ្ញុំ ស្របពេលដែលអ្នកអាចប្រើឃ្លាមួយជំនួសនោះគឺ ខ្ញុំនឹងធ្វើវាអោយបាន សម្រេច ទោះតិចឬច្រើនក្តី។

  • ៣. ឃ្លាដែលធ្វើអោយអ្នកតែងបរាជ័យក្នុងរឿងស្នេហា នោះគឺ ខ្ញុំមិនសមនឹងស្រលាញ់អ្នកណានោះទេ ខ្ញុំមិនល្អ ខ្ញុំមិនស្អាត ខ្ញុំមិនអាចទៅស្រលាញ់អ្នកណាបានយូរ តែយ៉ាងណាមិញ អ្នកក៏អាចធ្វើជាមនុស្សជាទិស្រលាញ់ សម្រាប់មនុស្សគ្រប់គ្នាបាន។

  • ៤. ឃ្លាដែលធ្វើអោយជីវិតរបស់អ្នកស្មុគ ស្ត្រេស មិនសូវចេះរីករាយដូចគេ ៖ ខ្ញុំនឹងសប្បាយចិត្តឆាប់ៗ ស្របពេលដែលអ្នកអាចនិយាយឃ្លាមួយថា ខ្ញុំកំពុងរីករាយជាមួយអ្វីដែលខ្ញុំមាន ហើយខ្ញុំនិងធ្វើវាអោយល្អជាទីបំផុត។

  • ៥. ឃ្លារងចាំសាមញ្ញៗ ដែលបំផ្លាញសុខភាពរបស់អ្នក ៖ ស្អែកចាំធ្វើក៏បាន ខណៈពេលដែលអ្នកអាចធ្វើវាបាននៅថ្ងៃនេះក៏ដោយ ស្របជាមួយគ្នានោះដែរ កុំទម្លាប់ចាំ ធ្វើវាថ្ងៃនេះ អ្នកទទួលបានជោគជ័យថ្ងៃនេះ។

  • ៦. ឃ្លាដែលធ្វើអោយជីវិតស្នេហារបស់អ្នក គ្មានភាពផ្អែមល្ហែមដូចគេ ៖ ចង់ចាញ់ចង់ឈ្នះ ដែលពេលខ្លះ គេអោយឈ្នះហើយ ចិត្តនៅតែចង់ឈ្នះគេទៀត តួយ៉ាងដូចរឿងស្រលាញ់ ចង់អោយគេស្រលាញ់ខ្លួនច្រើនក៏ខ្លាំង ប៉ុន្តែខ្លួនវិញបែរជាគិតថា បើយើងស្រលាញ់គាត់ខ្លាំងគាត់ក៏បានចិត្ត។ អ្នកគួរតែឧស្សាហ៌រំលឹកខ្លួនឯង បើដៃគូររបស់អ្នកស្រលាញ់អ្នកកម្រិតណា ក៏គួរផ្តល់ក្តីស្រលាញ់អោយបានច្រើនកម្រឹតហ្នឹងដែរ នោះទើបស្នេហា របស់អ្នកគង់វង្សយូរអង្វែង៕

ប្រភព៖ herbeauty   ប្រែសម្រួល ៖ Art