Coman និយាយ​ថា បើ​ Neymar បន្ត​នៅ គេ​មិន​ត្រឡប់ទៅ​កាន់ PSG​ វិញ​ទេ

  • 2020-09-01 08:34:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ​របស់ Bayern Munich កីឡាករ Kingsley Coman បាន​បដិសេធ​​មិន​ត្រឡប់​ទៅ​កាន់​ក្លឹប​​យុវជន​របស់​​ខ្លួន Paris-Saint Germain ទេ ប្រសិន​បើ​ Neymar បន្ត​នៅ។

Coman ដែល​​បង្ហាញ​ខ្លួន​ប្រកួត​អាជីព​ដំបូង​ជាមួយ PSG បាន​លើក​ឡើង​ថា វត្តមាន​របស់ Neymar នៅ​ក្នុង​ក្លឹប​គឺ​មិន​អាច​ធ្វើ​ឲ្យ​គេ​ត្រឡប់​ទៅ​កាន់​កីឡដ្ឋាន Parc des Princes វិញ​ទេ។

Coman បាន​ក្លាយ​ជា​វីរបុរស​របស់ Bayern ដោយ​បាន​តែត​ចូល​តែមួយ​គ្រាប់​គត់​ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ UCL យក​ឈ្នះ PSG។ កីឡាករ​សញ្ជាតិ​បារាំង​មាន​អារម្មណ៍​ឈឺ​ចាប់ បន្ទាប់​ពី​​ទាត់​បញ្ចូល​ទី​គ្រាប់ដ៏​សំខាន់​ទល់​នឹង​​ក្លឹប​ក្នុង​ចិត្ត​របស់​គេ។ ត្បិត​​នៅ​តែ​មាន​ក្ដី​ស្រឡាញ់​លើ PSG តែ​គេ​បដិសេធ​មិន​ត្រឡប់​ទៅ​វិញ​ក្នុង​រដូវ​ក្ដៅ​នេះ​ទេ។

“វា​ពិត​ជា​ស្មុគស្មាញ។ ប្រសិន​បើ Neymar លេង​នៅ​ខាង​ឆ្វេង វា​ស្ទើរ​តែ​​មិន​អាច​ទៅ​រួច​សម្រាប់​ការ​ត្រឡប់​ទៅ​វិញ។ Paris មិនមែន​​ស្ថិត​ក្នុង​ផែន​ការ​អាជីព​របស់​ខ្ញុំ​ទេ។ PSG​ នៅ​តែ​ជា​ក្លឹប​ក្នុង​ចិត្ត។​ ប៉ុន្តែ​សម្រាបខ្ញុំ​​ វា​គឺ​ជា​ការ​សម្រេច​ចិត្ត​ដ៏​ត្រឹមត្រូវ​ដែល​ចាកចេញ ហើយ​​ប្រសិន​ខ្ញុំ​មិន​ចាកចេញ​ទេ ខ្ញុំ​ប្រហែល​មិន​ស្គាល់​ជាតិ​ឈ្នះ UCL ទេ"។ សម្ដី Coman៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ