មើល​រូបរាង​អត់​អាវ​របស់​តារា​ប្រុស ភូមា សង្ហារ​ម្ល៉ឹងៗ មិន​ដឹង​នារី​ប៉ុន្មាន​នាក់​លួច Crush ខ្លះ​ទេ!

  • 2020-09-01 08:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ប្រុស​ភូមា​មួយ​រូប​មាន​ឈ្មោះ​ថា Paing Takhon មាន​វ័យ ២៤​ឆ្នាំ ត្រូវ​បាន​គេ​ដឹង​ថា ជា​តារា​សម្ដែង ម៉ូដែល និង​ចម្រៀង​ដ៏​ល្បី​របស់​ភូមា ដែល​ក្រៅ​ពី​មាន​ទេពកោសល្យ​លើ​ផ្នែក​ទាំង​នេះ​ហើយ តារា​ប្រុស​វ័យ​ក្មេង​នៅ​មាន​អំណោយ​ផល​លើ​រូបរាង​ថែម​ទៀត។

Paing Takhon ត្រូវ​បាន​សារព័ត៌មាន​ខ្លះ​លើក​ឡើង​ថា រូប​គេ​ជា​តារា​វ័យ​ក្មេង​ដែល​បាន និង​កំពុង​រះ​នៅ​ទ្វីប​អាស៊ី ដែល​បច្ចុប្បន្ន​លោក ក៏​ចាប់​ផ្ដើម​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​តាម​រយៈ​ទំព័រ​ហ្វេសប៊ុក។ ជា​រឿយ​ៗ គេ​ឃើញ​តារា​បរទេស​រូប​នេះ បង្ហោះ​រូបភាព​របស់​លោក​ទៅ​កាន់​បណ្ដាញ​សង្គម ដោយ​បង្ហាញ​ឲ្យ​ពី​រូបរាង​ដ៏​សង្ហារ​របស់​លោក។ ជាក់​ស្ដែង រូបភាព​លោក​ឈរ​ដោះអាវ បង្ហាញ​ស្នាម​សាក់​ដ៏​ស្រស់​ស្អាត​រាងកាយ ដ៏​សិចស៊ី​របស់​លោក បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង។

សកម្មភាព​ទាំង​នេះ​របស់ Paing Takhon បាន​ធ្វើ​ឲ្យ​ប្រិយភាព​របស់​លោក​ហក់​ឡើង​កាន់​តែ​លឿន ដោយ​ក្នុង​នោះ​​មាន​មនុស្ស​ក្រៅ​ប្រទេស​ភូមា​កាន់​តែ​ច្រើន បាន​ស្គាល់ និង​ក្លាយ​ជា​អ្នក​គាំទ្រ​លោក ក្នុង​នោះ​គេ​ជឿ​ថា មាន​នារី​មិន​តិច​នាក់​ចម្រុះ​ជាតិ​សាសន៍ ច្បាស់​ជា​បាន​លង់​ចិត្ត​ជាមួយ​ម្ចាស់​រូប​មួយ​នេះ។

កន្លង​មក Paing Takhon ក៏​ធ្លាប់​បាន​ចូល​រួម​សម្ដែង​ក្នុង​ខ្សែ​ភាពយន្ត​ខ្មែរ​មួយ​រឿង​ដែរ ផលិត​ដោយ​ផលិតកម្ម LD Picture ដោយ​ចាប់​ដៃគូ​សម្ដែង​ជា​មួយ​កញ្ញាឯក អាស៊ីប៉ាស៊ីហ្វិក២០១៩   កញ្ញា ប៉ូ គឹមថេងសុធីតា។ ពួក​គេ​ទាំង​ពីរ​បាន​រួម​សម្ដែង​ក្នុង​រឿង “The Clock: Red Wall” ជា​រឿង​បន្ត​ពី​រឿង "នាឡិកា​ដាស់​វិញ្ញាណ" ដែល​ឈ្នះ​ពាន​ជា​ច្រើន​ពី​កម្មវិធី​មហោស្រព​ភាពយន្ត​ជាតិ​ប្រចាំ​ឆ្នាំ ២០១៩។ យ៉ាង​ណា មក​ទល់​ពេល​នេះ រឿង​ខាង​លើ​មិន​ទាន់​មាន​លេច​ដំណឹង​ថា នឹង​ដាក់​បញ្ចាំង​នៅ​ពេល​ណា​នៅ​ឡើយ​ទេ។

តោះ...ឥឡូវ​មក​គយគន់​រូបរាង​ដ៏​សិចស៊ី​របស់​កំលោះ​វ័យ​ក្មេង​ភូមា​ជា​តួឯក​ប្រុស​ក្នុង​រឿង​សិន!

រូបភាព៖ ទំព័រហ្វេសប៊ុក Paing Takhon

អត្ថបទ៖ ទារិកា