ទូរសព្ទលក់ដាច់ខ្លាំងប្រចាំ២០២០ មានមួយប៉ុណ្ណោះជាស៊េរីឆ្នាំ ២០២០

  • 2020-09-01 09:21:49
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុមហ៊ុន​តាមដាន​ទីផ្សារ​ស្មាតហ្វូន Omdia បាន​​បញ្ចេញ​បញ្ជី​ថ្មី​មួយ​បង្ហាញ​ពី​ស្មាតហ្វូន​ទាំង​ ១០​ដែល​​មាន​ចំនួន​លក់​ចេញ​ច្រើន​ជាង​គេ​នៅ​ក្នុង​រយៈពេល ៦​ខែ ដំបូង​នៃ​ឆ្នាំ ២០២០ នេះ។

ក្នុង​បញ្ជី​គេ​សង្កេត​ឃើញ​ថា​ស្មាតហ្វូន​ភាគ​ច្រើន​គឺ​បាន​ប្រកាស​ចេញ​ឆ្នាំ ២០១៩ ​ខុស​គេ​តែ iPhone XR ប្រកាស​ចេញ​ឆ្នាំ ២០១៨ និង iPhone SE ជំនាន់​ថ្មី​ដែល​ទើប​ចេញ​លក់​កាល​ពី​ខែ​មេសា ឆ្នាំ ២០២០។

ស្មាតហ្វូន​ដែល​លក់​បាន​ច្រើន​ជាង​គេ​គឺ iPhone 11 ដែល​លក់​បាន ៣៧,៧​​លាន​គ្រឿង តាម​ពី​ក្រោយ​ដោយ​ Galaxy A51 របស់ Samsung ដែល​លក់​បាន ១១,៤​លាន​គ្រឿង និង Redmi Note 8 លក់​បាន ១១​លាន​គ្រឿង។ សង្កេត​ឃើញ​ថា​ចំណាត់​ថ្នាក់​លេខ១ និង​លេខ២ លេខ៣ មាន​ចំនួន​លក់​ខុស​គ្នា​ច្រើន​សន្ធឹក។

Redmi Note 8 Pro លក់​បាន ១០,២​លាន​គ្រឿង ចំណែក iPhone SE ស៊េរី​ថ្មី​លក់​បាន ៨,៧​លាន​គ្រឿង បន្ត​ដោយ​ iPhone XR ជា​មួយ​ចំនួន​លក់ ៨​លាន​គ្រឿង។ ស្មាតហ្វូន​ដទៃ​ទៀត​ដែល​មាន​ឈ្មោះ​ក្នុង​បញ្ជី​មាន​ iPhone 11 Pro Max, Redmi 8A, Redmi 8 និង iPhone 11 Pro៕​​​

អត្ថបទ៖ សុខហេង

អត្ថបទពេញនិយម