តោះ! មកយល់ដឹងឲ្យកាន់តែច្បាស់រវាង ទឹកសម្អាត និងទឹកសម្លាប់មេរោគជៀសវាងការប្រើខុស

  • 2020-09-01 10:55:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទឹកសម្អាត គឺត្រូវបានគេប្រើប្រាស់ដើម្បីជូតបាក់តេរីមួយចំនួននៅលើផ្ទៃផ្សេងៗ ដូចជាឥដ្ឋការ៉ូ សម្ភារប្រើប្រាស់ និងបន្ទប់ទឹកជាដើម ប៉ុន្តែកន្លែងដែលត្រូវបានទឹកសម្អាតបាញ់ចំនោះ មិនបានកម្ចាត់មេរោគអស់ទាំងស្រុង ដូចការប្រើប្រាស់ទឹកកម្ចាត់មេរោគ នោះទេ។

ទឹកកម្ចាត់មេរោគអាចកម្ចាត់បាក់តេរី និងមេរោគបានទៅដល់ ៩៩.៩៩% យ៉ាងឆាប់រហ័ស មិនថាមេរោគនោះនៅកន្លុកកន្លៀតណាក៏ដោយ។ ទឹកកម្ចាត់មេរោគមិនមែនជាទឹកអាល់កុល ឬទឹកជែលសម្រាប់លាងដៃផ្ទាល់នោះទេ ដូច្នេះគួរតែមានការប្រុងប្រយ័ត្នពេលប៉ះពាល់ផ្ទាល់ ។

ក្នុងរដូវកាលកូវីដ១៩ នេះ វាពិតជាចាំបាច់ដែលអ្នក ត្រូវតែមានអនាម័យខ្ពស់ មិនថាជាការលាងសម្អាតដៃ ឬសម្ភារប្រើប្រាស់នៅក្នុងផ្ទះនោះទេ។ ក្រៅពីយកចិត្តទុកដាក់សម្អាតឲ្យបានញឹកញាប់ហើយ អ្នកត្រូវប្រើទឹកកម្ចាត់មេរោគ ឬទឹកសម្អាតណា ដែលអាចកម្ចាត់វីរុស និង បាក់តេរីបានទាំងស្រុង។

បច្ចុប្បន្ន មានទឹកសម្អាត និងទឹកកម្ចាត់មេរោគជាច្រើនប្រភេទសម្បូរបែប ប៉ុន្តែយើងកម្រឃើញប្រភេទទឹកសម្អាតណាដែលមាន ទាំងសារធាតុលាងសម្អាត និង សម្លាប់មេរោគរួមបញ្ចូលគ្នាក្នុងដបតែមួយ ដូចជាទឹកដុសលាងសម្អាតសម្លាប់មេរោគម៉ាក ប្រូម៉េក Promax ។

ប្រើទឹកកម្ចាត់មេរោគ ប្រូម៉េក Promax តែមួយដប អាចដុសលាងសម្អាតធ្វើឲ្យផ្ទៃប្រែជា ស ភ្លឺចែងចាំង ដូចថ្មី ជាមួយសារធាតុ ប្លិច (Bleach) ឬ ខ្មែរច្រើនហៅថា ទឹកអូសាវ៉ែល ហើយថែមទាំងជាទឹកសម្លាប់មេរោគបានដ៏មានប្រសិទ្ធភាព ដែលធ្វើឲ្យអ្នកអស់កង្វល់ពីមេរោគឆ្លង និងផ្តល់ជូននូវផាកសុខភាពក្នុងការរស់នៅ។

ទឹកកម្ចាត់មេរោគ ប្រូម៉េក Promax ត្រូវបានគេប្រើជាប្រចាំ ដើម្បីលាងសម្អាតទៅលើកន្លែងដែលមេរោគច្រើនប្រមូលផ្តុំ ដូចជា បន្ទប់ទឹក ឥដ្ឋការ៉ូ សម្ភារតុកៅអី និងកញ្ចក់ជាដើម។ Promax តែមួយដបអាចធ្វើឲ្យផ្ទះ ឬការិយាល័យ របស់អ្នកជៀសផុតពីបាក់តេរី ឬវីរុសផ្សេងៗ។

ក្រសួងសុខាភិបាល (MOH) និងអង្គការសុខភាពពិភពលោក (WHO) បានគាំទ្រ និងទទួលស្គាល់នូវប្រសិទ្ធភាពរបស់ទឹកសម្អាតកម្ចាត់មេរោគប្រភេទប្លិចនេះ និង ត្រូវបានអង្គការសុខភាពពិភពលោក (WHO) ប្រើប្រាស់ក្នុងការទប់ស្កាត់ ការរាលដាលនូវវីរុសផ្សេងៗ នៅតំបន់ដែលមានករណីឆ្លង ដូចជាវីរុសកូវីដ១៩ ជាដើម៕

អត្ថបទ៖ Saroeun Sophearom

អត្ថបទពេញនិយម
អត្ថបទថ្មី