ទីបំផុតចេញហើយ! Rolls-Royce Ghost ឆ្នាំ២០២១ ឌីហ្សាញថ្មី ហើយកាន់តែទំនើប

  • 2020-09-02 01:33:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុតក្រុមហ៊ុន Rolls-Royce បានប្រកាសចេញរថយន្ត Ghost ស៊េរីឆ្នាំ២០២១ របស់ខ្លួនជាផ្លូវការ ដែលមានការឌីហ្សាញថ្មីកាន់តែទាក់ទាញ ព្រមទាំងបំពាក់មុខងារថ្មីជាច្រើនថែមទៀតផង។

Rolls-Royce Ghost ឆ្នាំ២០២១ ប្រើគ្រោងឆ្អឹង Flexible Aluminum Architecture ថ្មីដូចរថយន្ត Phantom និង Cullinan ដែរ។ វាបំពាក់ម៉ាស៊ីនចំណុះ ៦,៧៥លីត្រ twin-turbocharged V12 មានកម្លាំង ៥៦៣សេះ ប្រើប្រអប់លេខអូតូ ៨វគ្គ ប្រភេទ ZF ប៉ុងពីរ AWD និង ប្រព័ន្ធបង្វិលចង្កូតរេកង់ទាំង៤ All-Wheel Steering ផងដែរ។

អ្វីដែលរឹតតែពិសេសគឺ Ghost ថ្មី មានបន្ថែមប្រព័ន្ធបូម Planar Suspension System ដែលចំណាយការផលិត និងធ្វើតេស្តអស់រយៈពេល ១០ឆ្នាំ ទើបចេញជាលទ្ធផលសម្រេច។ មុខងារនេះប្រើកាមេរ៉ាដើម្បីមើលផ្លូវនៅខាងមុខ និងត្រៀមប្រព័ន្ធជើងក្រោមរបស់ខ្លួនរួចជាស្រេច សម្រាប់ស្ថានភាពផ្លូវនៅខាងមុខ។

បើប្រៀបធៀបទៅនឹងស៊េរីចាស់ រថយន្ត Ghost ថ្មីមានប្រវែងវែងជាងមុន ៨៩មីល្លីម៉ែត្រ (សរុប ៥,៥ម៉ែត្រ) និង ទទឹងធំជាងមុន ៣០មីល្លីម៉ែត្រ (សរុប ១,៩ម៉ែត្រ) ដែលជួយឲ្យកាប៊ីនខាងក្នុងរបស់វា កាន់តែធំទូលាយជាងមុន។

ចំពោះតម្លៃរបស់រថយន្ត Rolls-Royce Ghost ឆ្នាំ២០២១ នេះវិញគឺចាប់ពី ៣៣២ ៥០០ដុល្លារ សម្រាប់ទីផ្សារសហរដ្ឋអាមេរិក៕

ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម
អត្ថបទថ្មី