មិន​ធម្មតា! កែវ សុខសិលា មាន​សង្សារ​​ស្អាត​​កប់​ ថែម​ជា​ចៅ​បង្កើត​​សម្ដេច ​ជា​ ស៊ីម ​

  • 2020-09-02 02:54:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​ជម្រើស​ជាតិ​កម្ពុជា កែវ សុខសិលា មាន​សង្សារ​ឈ្មោះ ជា អាលីហ្សា ​ត្រូវ​ជា​ចៅ​បង្កើត​របស់​​សម្ដេច​ ជា​ ស៊ីម។

កែវ សុខសិលា និង​ សង្សារ​

អ្នក​ចាំ​ទី​របស់​វិសាខា​រូប​នេះ​បាន​ប្រាប់​ឲ្យ​ដឹង​ថា រូប​គេ​ និង​សង្សារ​បាន​ស្គាល់​ចិត្ត​ថ្លើម​គ្នា​ជាង ១ ឆ្នាំ​មក​ហើយ។ ចំពោះ​ពេល​វេលា​រៀប​ការ​ពួក​​គេ​មិន​​ទាន់​កំណត់​បាន​ឡើយ ម្យ៉ាង​​សង្សារ​កំណាន់​​ចិត្ត​របស់​គេ​កំពុង​សិក្សា​​នៅ​ឡើយ។ អ្នក​ចាំ​ទី​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​បញ្ជាក់​យ៉ាង​ច្បាស់​ថា សង្សារ​របស់​គេ​​ត្រូវ​ជា​ចៅ​បង្កើត​​​របស់​​សម្ដេច​ ជា ស៊ីម ​ដែល​បាន​ស្គាល់​គ្នា​តាម​រយៈ​ការ​ថត​​ឈុត​ប្រម៉ូត​មួយ​ឲ្យ​ក្លឹប​។

​​​កែវ សុខសិលា កើត​នៅ​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​១៩៩៧ ​មាន​កម្ពស់​១,៨៤ ម៉ែត្រ ​​ជា​អតីត​យុវជន​របស់​ក្លឹប​បាល់ទាត់​ភ្នំពេញ​ក្រោន៕

រូបថត​ Facebook ជា អាលីហ្សា​

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​