ខ្នងក្រោយនៃ iPhone 12 Pro បង្ហាញការតម្រៀបកាមេរ៉ាជាមួយ Sensor LiDAR

  • 2020-09-02 03:28:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​ដែល​បាន​ចែក​ចាយ​លើ​បណ្ដាញ Twitter ដោយ​អ្នក​ប្រើ​ប្រាស់​ឈ្មោះ​ថា Mr. White បាន​បង្ហាញ​អំពី​​អ្វី​ដែល​គេ​អះអាង​ថា​ជា​​ខ្នង​ខាង​ក្រោយ​នៃ iPhone 12 Pro និង iPhone 12 Pro Max។

រូបភាព​បាន​បង្ហាញ​អំពី​ផ្នែក​ខាង​ក្រោយ​នៃ iPhone ដែល​មាន​ពណ៌​ Space Gray ហើយ​មាន​មួយ​គឺ​មាន​​ការ​ចោះ​រន្ធ​បន្ថែម​នៅ​ពី​ក្រោម​រន្ធ​កាមេរ៉ា Ultrawide ទំនង​ជា​សម្រាប់ Sensor LiDAR។ គេ​ក៏​ឃើញ​រន្ធ​ចំនួន​បី​សម្រាប់​កាមេរ៉ា និង​រន្ធ​សម្រាប់ Flash ដែល​អាច​សន្និដ្ឋាន​បាន​ថា​វា​ទាំង​ពីរ​ជា iPhone ប្រភេទ Pro។

មួយ​នៅ​ខាង​លើ​គេ​ទំនង​ជា​ iPhone 12 Pro Max ដែល​មាន​អេក្រង់ ៦,៧អ៊ីញ និង​មួយ​ទៀត​ជា​ iPhone 12 Pro អេក្រង់ ៦,១អ៊ីញ។ នេះ​មាន​ន័យ​ថា iPhone 12 Pro ធម្មតា​មិន​មាន Sensor LiDAR នោះ​ទេ គឺ​មាន​ផ្ដាច់​មុខ​តែ​នៅ​លើ iPhone 12 Pro Max ដូច​អ្វី​ដែល​គេ​ដឹង​តាម​ពាក្យ​ចចាមអារ៉ាម​កន្លង​មក​ដែរ។

គួរ​ដឹង​ថា​កន្លង​មក​ មាន​ការ​រាយការណ៍​ថា​​យ៉ាង​ហោច​ណាស់​មាន​មួយ​ម៉ូដែល​នៃ​ត្រកូល iPhone 12 Pro នឹង​មាន​បំពាក់​នូវ Sensor LiDAR ជា​ Sensor ដែល​ Apple បាន​ប្រើ​ជា​លើក​ដំបូង​នៅ​លើ iPad Pro ឆ្នាំ ២០២០ ដែល​វា​មាន​តួនាទី​វាស់​ជម្រៅ​ និង​បង្កើន​បទ​ពិសោធន៍​ក្នុង​ការ​ប្រើ​ប្រាស់​បច្ចេកវិទ្យា AR៕​​​

ប្រភព៖ macrumors   ប្រែ​សម្រួល៖ សុខហេង