នៅអាស៊ីអាគ្នេយ៍ទូរសព្ទតម្លៃក្រោម ១៤៩ដុល្លារ ពេញនិយមខ្លាំងជាងគេ

  • 2020-09-02 07:30:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ស្រាវជ្រាវ​ទីផ្សារ Counterpoint បាន​បង្ហាញ​ទិន្នន័យ​អំពី​​ទីផ្សារ​ស្មាតហ្វូន​នៅ​អាស៊ីអាគ្នេយ៍​ប្រចាំ​ត្រីមាស​ទី​ពីរ ឆ្នាំ ២០២០ នេះ ដែល​បាន​បង្ហាញ​ថា​ស្មាតហ្វូន​តម្លៃ​ក្រោម ១៤៩​ដុល្លារ កាន់​តែ​ទទួល​បាន​ការ​ពេញ​និយម​ខ្លាំង​នៅ​តំបន់​នេះ។

ស្មាតហ្វូន​តម្លៃ​ក្រោម ១៤៩​ដុល្លារ មាន​ចំណែក​​ ៦៧%​ នៃ​​ចំនួន​​ស្មាតហ្វូន​ដែល​លក់​ចេញ​នៅ​អាស៊ីអាគ្នេយ៍​នៅ​ត្រីមាស​ទី​ពីរ ដែល​ធៀប​នឹង​ត្រីមាស​ទី​មួយ​វា​មាន​ចំណែក ៥៩%។ ដោយ​ឡែក​ស្មាតហ្វូន​ដែល​ពេញ​និយម​បន្ទាប់​គឺ​ស្មាតហ្វូន​តម្លៃ​ចន្លោះ​ពី ១៥០​ដុល្លារ ទៅ ២៤៩​ដុល្លារ មាន​ចំណែក​ ២១% និង​ស្មាតហ្វូន​តម្លៃ ២៥០​ដុល្លារ ទៅ ៣៩៩​ដុល្លារ មាន​ចំណែក​ ៧% ហើយ​ស្មាតហ្វូន​តម្លៃ ៤០០​ដុល្លារ​ឡើង​មាន​ចំនួន ៥% ប៉ុណ្ណោះ។

សម្រាប់​ក្រុមហ៊ុន​ដែល​មាន​ចំណែក​ទីផ្សារ​ធំ​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍​ប្រចាំ​ត្រីមាស​ទី​ពីរ​គឺ​ក្រុមហ៊ុន OPPO ដែល​មាន​ចំណែក​ទីផ្សារ ២០,៣% អាច​ដណ្ដើម​បាន​តំណែង​លេខ​មួយ​ពី Samsung ​ដែល​មាន​ចំណែក​ទីផ្សារ ១៩,៥%។ vivo Xiaomi និង realme តាម​ពី​ក្រោយ​ជា​មួយ​ចំណែក​ទីផ្សារ ១៧,៩% ១៤% និង ១២,៨%។

គួរ​ដឹង​ថា​ចំនួន​ស្មាតហ្វូន​ដែល​លក់​បាន​នៅ​ត្រីមាស​ទី​ពីរ​ នៅ​ក្នុង​តំបន់​អាស៊ីអាគ្នេយ៍​មាន​ចំនួន ២៤​លាន​គ្រឿង ធ្លាក់​ចុះ ២២% បើ​ធៀប​នឹង​ត្រីមាស​ទី​ពីរ​​ឆ្នាំ ២០១៩៕​​​

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី