តារាថៃល្បីៗអាយុក្បែរ ៤០ ចែករំលែកអាថ៌កំបាំងសាច់ចាំបានយូរ

  • 2020-09-02 08:40:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាយុ​កាន់​តែ​ច្រើន ​ភាព​ស្រស់​ស្អាត​ពី​ធម្មជាតិ​ក៏​កាន់​តែ​បាត់បង់​ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ​ យើង​ក៏​មិន​អាច​ចេះ​តែ​ព្រងើយ​កន្តើយ​ជាមួយ​វា​ពេក​ដែរ ​ពិសេស​គឺ​សម្រាប់​មិត្ត​នារី​តែ​ម្តង។ ងាក​មក​មើល​តារា​ថៃ​ល្បី​ៗ​ទាំង​ប៉ុន្មាន​ដួង​នេះ​វិញ ​ទោះ​បី​មាន​អាយុ​ជ្រេ​បន្តិច​មែន​តែ​សម្រស់​នៅ​តែ​ក្មេង​ជាង​វ័យ​ដដែល។ តើ​អ្វី​ខ្លះ​ដែល​ជា​អាថ៌កំបាំង?

១. Janie Tienphosuwan៖ អាយុ ​៣៨​ឆ្នាំ។ នាង​មាន​ទម្លាប់​ញ៉ាំ​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព ​មាន​បន្លែ​និង​សាច់​តាម​ធម្មតា ​តែ​ជៀស​វាង​របស់​ដែល​មាន​ខ្លាញ់​ច្រើន។ ព្រម​ជាមួយ​គ្នា​នេះ​ នាង​ក៏​មាន​ទម្លាប់​ហាត់​ប្រាណ​ជា​ប្រចាំ​ផង​ដែរ។

២. May Pitchanart៖ សព្វ​ថ្ងៃ​មាន​អាយុ ​៣៨ឆ្នាំ។ របប​អាហារ​ជា​ប្រចាំ​របស់​នាង​គឺ ​បន្លែ​និង​ត្រី ​ចំណែក​ការ​លេង​កីឡា​គឺ​នាង​ចូល​ចិត្ត​វាយ​កូន​ហ្គោល ​វាយ​សី ​និង​ហែល​ទឹក។

៣. Woosen Virithipa៖ អាយុ​ ៣៨​ឆ្នាំ។ Woosen តែង​តែ​ញ៉ាំ​អាហារ​សុខភាព​ដូច​តារា​ទាំង​ពីរ​ខាង​លើ​ដែរ ​ប៉ុន្តែ​នាង​មាន​ទម្លាប់​ផ្សេង​ទៀត​គឺ​មិន​ថា​ពេល​ចេញ​ទៅ​ណា​ក៏​ត្រូវ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជាប់​ជានិច្ច​ដែរ ​ពិសេស​ផឹក​ទឹក​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​បាន។

៤. Rita Sririta៖ អាយុ ​៣៨ឆ្នាំ។ ដោយ​សារ​មមាញឹក​ជាមួយ​ការងារ​ខាង​ក្រៅ​ច្រើន ​ដូច្នេះ​នាង​តែង​តែ​លាប​ឡេ​ការពារ​កម្តៅ​ថ្ងៃ​ជា​ប្រចាំ​ទាំង​ស្បែក​មុខ ​និង​ដង​ខ្លួន ​ហើយ​បើសិន​ជា​មាន​ពេល​ទំនេរ​នៅ​ផ្ទះ ​នាង​នឹង​ព្យាយាម​គេង​សង​ឲ្យ​ច្រើន​វិញ៕

ប្រភព៖ thaistarnews   ប្រែសម្រួល៖ បញ្ញា

អត្ថបទថ្មី