គិត​មក​ដល់​ឥឡូវ ចម្រៀង​ជូន​ពរ​ខួប​កំណើត​មាន​អាយុ ១២៧​ឆ្នាំ​ហើយ តើប្រិយមិត្ត​ដឹង​អ្វី​ខ្លះ​ពី​វា?

  • 2020-09-02 10:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទ​ចម្រៀង​ជូនពរ​ខួបកំណើត (the Happy Birthday song) បាន​ក្លាយ​ទៅ​ជា​កម្មសិទ្ធិ​របស់សាធារណៈ  ជា​ចំរៀង​ដែល​មនុស្ស​រាប់​លាន​នាក់​ច្រៀង​នៅជុំវិញនំ ដើម្បី​ផ្លុំ​ទៀន​ខួប​កំណើត។ ប៉ុន្តែ​តើ​អ្នក​បាន​ដឹង​ពី​ប្រវត្តិ​របស់​វា​ទេ?

អ្នកគ្រូ Mildred Hill បាន​កើត​នៅ​ក្នុង​ឆ្នាំ​១៨៥៩ ជា​បងស្រី​ធំ​ក្នុង​ចំណោម​បងប្អូន​ស្រី​៣​នាក់ នៅ​រដ្ឋ Kentucky សហរដ្ឋអាមេរិក។ លោក​ស្រី​គឺ​ជា​គ្រូ​មត្តេយ្យ និង​ជា​អ្នកនិពន្ធ​បទចំរៀង​ជូនពរ​ខួប​កំណើត​រួមគ្នា​ជាមួយ​ប្អូន​ស្រីទី២​ ឈ្មោះ Patty ដែល​ជា​អ្នកគ្រូ​បង្រៀ​ន​ដូចគ្នា។ អ្នកស្រី Mildred គឺ​ជា​អ្នក​និពន្ធ​បទភ្លេង រីឯ​ប្អូន​ស្រី​គាត់ អ្នកស្រី Patty ជា​អ្នក​និពន្ធ​ទំនុក​ច្រៀង។ ចម្រៀង Happy Birthday និពន្ធ​ឡើង​ក្នុង​ឆ្នាំ ១៨៩៣ ចំណង​ជើង​ដើម​គឺ Good Morning to All ដែល​ចម្រៀង​នេះ​មាន​អាយុ​១២៧ឆ្នាំ​ហើយ​គិត​មក​ដល់​បច្ចុប្បន្ន។

ខាងក្រោម​នេះ​គឺជាទំនុក​ច្រៀង​ដើម​របស់​ចម្រៀង Happy Birthday ដែល​មាន​តែ​ ៤​ ឃ្លា និង បាន​ប្រើ​ពាក្យ​ដដែល​ៗ​គ្រប់ឃ្លាទាំង​អស់៖

Good morning to you, Good morning to you. Good morning, dear children, Good morning to all.

ក្រោយ​មក​បទ​ច​ម្រៀង Good Morning to All បាន​ក្លាយ​ទៅ​ជា Happy Birthday និង បាន​បោះពុម្ព​នៅ​ឆ្នាំ១៩២៤។

Happy Birthday to You Happy Birthday to You Happy Birthday Dear ---- Happy Birthday to You

១០​ឆ្នាំ​ក្រោយ​មក​ ពោល​គឺ​នៅ​ឆ្នាំ១៩៣៤ ប្អូន​ស្រី​ពៅ​អ្នក​និពន្ធ​ទាំង​២ គឺ អ្នកស្រី Jessica ជឿ​ថា បង​ស្រី​ទាំង​២​របស់​ខ្លួន​គួរ​តែ​ទទួល​បាន​កិត្តិយស​ សម្រាប់​បទ​ចម្រៀង​ដែល​មាន​ប្រជាប្រិយភា​ពមួយ​នេះ។ ម្ល៉ោះ​ហើយ​ Jessica បាន​ស្នើសុំ​កម្មសិទ្ធិ​បញ្ញា​លើ​បទ​ចម្រៀង​ Happy Birthday។

បទ​ចម្រៀង​ Happy Birthday ត្រូវ​បាន​រក្សាសិទ្ធិ​លើ​កម្មសិទ្ធិ​បញ្ញា​រយៈពេល​ ៩៥ឆ្នាំ ចាប់​ពី​ឆ្នាំ​ ១៩៣៥ ដល់ ២០៣០។ គ្រួសារ​របស់​អ្នក​ស្រី​ទាំង​២ ក៏​ទទួល​បាន​ភាគលាភ (លុយ​ចំណូល​ពី​បទចម្រៀង) យ៉ាង​ស័ក្ក​សម​បំផុត​។ គិត​ចាប់​តាំង​ពី​ឆ្នាំ ១៩៨៨ មក ក្រុមហ៊ុន Warner Music បាន​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​នៃបទចម្រៀង Happy Birthday ហើយ​ត្រូវ​បាន​គេ​រាយការណ៍​ថា ក្រុមហ៊ុន​មួយ​នេះ ទទួល​បាន​ចំណូល​​ជាមធ្យម​ ២ លាន​ដុល្លារ​ក្នុង​១​ឆ្នាំៗ តាម​រយៈ​ការ​ផ្ដល់​អាជ្ញាប័ណ្ណ​លើ​បទចម្រៀង សម្រាប់​ការ​សម្ដែង​ជា​សាធារណៈ ឬ ប្រើ​វា​នៅ​លើ​កញ្ចក់​ទូរទស្សន៍ឬ នៅ​ក្នុង​ខ្សែភាពយន្ត​ជាដើម។

Marilyn Monroe បាន​ច្រៀង​ចម្រៀង "Happy Birthday" ដល់​ប្រធានាធិតបតី​អាមេរិក​ John F. Kennedy គម្រប់​ខួប ៤៥ ឆ្នាំ​  

ប្រភព៖ telegraph   ប្រែសម្រួល៖ លាងហ៊ត