មក​ស្ដាប់ «Reflection» បទ​ក្នុង​រឿង​ Mulan ទាំង ៤ភាសាផ្សេងៗគ្នា

  • 2020-09-03 04:45:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

«Reflection» គឺជា​បទ​ចម្រៀង​សរសេរ និង​ផលិតឡើង​ដោយ​ Matthew Wilder និង​ David Zippel សម្រាប់​ដាក់​បញ្ចូល​ក្នុងភាពយន្ត​គំនូរជីវចល​ Disney ឆ្នាំ ១៩៩៨ មាន​ចំណងជើង​ថា​ «Mulan»។

បទ​នេះ​ដំបូង​ឡើយ​ច្រៀង​ដោយ​តារា​ចម្រៀងហ្វីលីពីន Lea Salongsa ដែល​បញ្ចូល​សម្លេង​ជា​តួ Mulan។ ប៉ុន្តែ​ក្រោយមក​បទ​ផ្លូវការ​ក៏​ត្រូវ​បាន​ច្រៀង​ដោយ​ តារាចម្រៀង​អាមេរិក Christina Aguilera។

ដោយ​ឡែក​ឈាន​ចូល​ឆ្នាំ ២០២០ ភាពយន្ត​ «Mulan» ជា​ប្រភេទ​ Live Action ក៏ត្រូវ​បាន​បង្កើត​ឡើង ហើយ​ Christina Aguilera  ក៏បាន​ប្រកាសដែរថា​នាង​បាន​ថត​បទ​នេះ​ ជា​ Version ថ្មី​ដែរ។

ក្រៅពី​ Version ភាសាអង់គ្លេស​ក៏នៅ​មាន​ Version ភាសាចិន ដែល​ច្រៀង​ដោយ​ Coco Lee ក៏ដូចជា​ Cover បន្ថែម​ដោយតួ​ឯក​ស្រី​ផ្ទាល់ Liu Yifei។ ចំណែក​បទជា​ភាសាជប៉ុន​ច្រៀងដោយ​ Minami Kitzuki និង​ កូរ៉េ Lee So Hyun។ ទស្សនាដូចខាងក្រោម៖

*ភាសាអង់គ្លេស

*ភាសាចិន

*Cover ភាសាចិន​ដោយ Liu Yifei

*ភាសាកូរ៉េ

***ភាសាជប៉ុន**

ប្រភព៖ Wikipedia   ប្រែ​សម្រួល៖ យី សុធារី