គ្រូ​អាល្លឺម៉ង់ ​ថា​អេស្ប៉ាញ​ប្រែ​ហើយ ​ឈប់ប្រើ​ក្បួន tiki-taka ​ល្អ​ដូច​មុន​

  • 2020-09-03 07:04:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់​នឹង​ស្វាគមន៍​ក្រុម​អេស្ប៉ាញ​នៅ​ម៉ោង​១:៤៥​នាទី​រំលង​អាធ្រាត្រ​នេះ ​ក្នុង​ពាន​រង្វាន់ UEFA Nations League ​។ ​

​មុន​ការ​ប្រកួត​នោះ​ចាប់​ផ្ដើម ​លោក Joachim Low ​គ្រូ​បង្វឹក​ក្រុម​អាល្លឺម៉ង់​បាន​និយាយ​ថា​៖ “ពួកគេ​បាន​ផ្លាស់​ប្ដូរ​ហើយ ​ប៉ុន្ដែ​ពួកគេ​នៅ​តែ​ជា​ក្រុម​ល្អ​មួយ។ ពួកគេ​លែង​ប្រើ​ក្បួន tiki-tika ​ដែល​ទទួល​បាន​ជោគជ័យ​នឹង​គ្រប​លើ​ដៃ​គូ​ចន្លោះ​ឆ្នាំ​២០០៨​ដល់​២០១២​ទៀត​ហើយ។ ​ពេល​នេះ ពួកគេ​ជា​ក្រុម​គ្រោះ​ថ្នាក់​ចេញ​ពី​ស្លាប​និង​ការ​ស៊ុត​បាល់​ឆ្ងាយ​ៗ ​ដែល​កន្លង​មក​ពួកគេ​មិន​ដែល​ធ្វើ​នោះ​ទេ។ ការ​ដណ្ដើម​បាល់​នៅ​តំបន់​ខាង​មុខ​ពិត​ជា​ល្អ។ ​ក្បួន​ដែល​អេស្ប៉ាញ​លេង ពួកគេ​បាន​ផ្លាស់​ប្ដូរ​ហើយ”។

​រំលឹក​ថា​អេស្ប៉ាញ​បាន​ប្ដូរ​ក្បួន​លេង​ច្រើន​មែនទែន​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ ខណៈ​ដែល​បច្ចុប្បន្ន​ក្រោម​ការ​ដឹក​នាំ​របស់​លោក Luis Enrique គឺ​អេស្ប៉ាញ​ប្រើប្រាស់​កីឡាករ​ក្មេង​ៗ​ច្រើន​មែន​ទែន ​មិន​ខុស​ពី​អាល្លឺម៉ង់​នៅ​ពេល​នេះ​ឡើយ៕

ប្រភព៖ Marca   អត្ថបទ៖ វ៉ាន់ សក្ដិ

អត្ថបទពេញនិយម
អត្ថបទថ្មី