ការជិះម៉ូតូជាក្រុមរបស់ Royal Enfield បានត្រលប់មកម្តងទៀតហើយ

  • 2020-09-04 02:44:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Royal Enfield មានកេរ្តិ៍ឈ្មោះល្បីល្បាញ ១១៩ឆ្នាំហើយនៅក្នុងវិស័យម៉ូតូ ហើយថ្ងៃនេះខាង Royal Enfield Cambodia បានរៀបចំការជិះម៉ូតូផឹកកាហ្វេជាលើកទីពីរ ដែលចាប់ផ្តើមពីទីតាំងបន្ទប់តាំងបង្ហាញផ្ទាល់នៅអគារ California ផ្លូវសហព័ន្ធរុស្សី។

បន្ទាប់ពីទទួលបានជោគជ័យក្នុងការជិះម៉ូតូជាក្រុមជាលើកដំបូង ទៅកាន់រមណីយដ្ឋានកៀនស្វាយ Royal Enfield នៅតែទទួលបានការអញ្ជើញចូលរួមពីភ្ងៀវចំនួន ៤០នាក់បន្ថែមទៀត សំរាប់ការជិះកំសាន្តលើកទីពីរទៅកាន់រមណីយដ្ឋានទន្លេបាទី។ បើប្រៀបធៀបចំពោះការជិះម៉ូតូជាក្រុមទាំងពីលើក Royal Enfield សង្កេតឃើញថាចំនួនអ្នកចូលរួមកើនឡើងដល់ ១៥%បន្ថែម។

កម្មវិធីនេះមិនមែនរៀបចំឡើងសម្រាប់តែអតិថិជនរបស់ Royal Enfield​ ប៉ុន្នោះទេ ប៉ុន្តែស្វាគមន៍ចំពោះក្រុមអ្នកជិះម៉ូតូទាំងអស់ដែលជាឪកាសមួយ សម្រាប់អ្នកស្រលាញ់ម៉ូតូទាំងអស់នៅក្នុងស្រុកបានចែករំលែកនៅភាពសប្បាយរីករាយ និងបទពិសោធន៍ជាមួយនឹងមិត្តគ្រប់គ្នា។ វាពិតជាពេលវេលាដ៏រំភើពមែនទែនដែលបានឃើញក្រុមអ្នកជិះម៉ូតូផ្សេងៗគ្នា មកជួបជុំគ្នាសំរាប់ដំណើរកំសាន្តលើកនេះ។

ដំណើរកំសាន្តការជិះម៉ូតូនេះបានញុំាងបរិយាកាសឲ្យរីករាយថែមមួយកម្រិតទៀត ព្រោះបានបង្ហាញនៅវត្តមានរបស់ម៉ូតូ Royal Enfield ជាច្រើននៅលើដងផ្លូវ។ ម៉ូតូដែលបានរចនាឡើងជាមួយម៉ាស៊ីនខ្លាំងបានធ្វើអោយអ្នកបើកបរអស់កង្វល់មិនថាបើកនៅលើផ្លូវប្រភេទណាក៏ដោយ ជាពិសេសគឺងាយស្រួលសម្រាប់ស្ថានភាពផ្លូវក្នុងព្រះរាជាណាចក្រកម្ពុជា។ អ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺបន្ទាប់ពីកម្មវិធីជិះម៉ូតូទៅទន្លេបាទីបានបញ្ចប់ពីរថ្ងៃក្រោយ Royal Enfield ទទួលបានការបញ្ជាទិញបន្ថែមពីអតិថិជន។

Royal Enfield បានខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការធ្វើអោយវត្តមានរបស់ខ្លួនមានឥទ្ធិពលក្នុងវិស័យកង់ពីរនៅក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោយពេលឃើញការបរាជ័យរបស់ម៉ាកម៉ូតូមួយចំនួន ដូចជា Kawasaki, Ducati និង Royal Enfield ជាមួយនឹងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញ ម៉ូតូធំមួយនេះមានតំលៃចាប់ផ្តើមពី 5000 ដុល្លារតែប៉ុណ្ណោះ ហើយថែមទាំងបានធ្វើឡើងដោយបំពាក់នូវម៉ាស៊ីនខ្លាំង ធន់ព្រោះសុទ្ធសឹងជាសម្មតិកម្មដែលទទួលបានជោគជ័យរួចមកហើយនៅក្នុងប្រទេសថៃ និងវៀតណាម។ ក្នុងឆ្នាំដំបូងនៅប្រទេសថៃ Royal Enfield ទទួលបានការបញ្ជាទិញចំនួន 1600 គ្រឿង។

កម្មវិធីបន្ទាប់នឹងធ្វើឡើងនៅបន្ទប់តាំងបង្ហាញ Royal Enfield ប្រទេសកម្ពុជា។ កម្មវិធីនេះផងដែរនឹងអនុញ្ញាតឲ្យក្រុមអ្នកបើកម៉ូតូទាំងអស់ បើកសាកល្បងដើម្បីតេស្តពីសមត្ថភាពក្នុងការបើកបររបស់គាត់។ ចំនុចចាប់ផ្តើមនោះគឺតម្រូវអោយអតិថិជនទាំងអស់ ដាច់ខាតត្រូវតែមានប័ណ្ណបើកបរ។ យើងសង្ឃឹមថានេះជាឪកាសមួយសំរាប់ Royal Enfield ក្នុងការបង្ហាញទៅក្រុមអ្នកជិះម៉ូតូទាំងអស់ថា ម៉ូតូម៉ាកមួយនេះងាយស្រួលប្រើប្រាស់កម្រិតណា ដែលសូម្បីតែអ្នកជិះម៉ូតូកំលាំង 125cc ក៏អាចប្រើប្រាស់ម៉ូតូ Royal Enfield បាន៕